ខេត្តកំពង់ចាមបើកយុទ្ឋនាការធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ព្រូរថយន្ត និងកម្មករ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រុមជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយជំនាយការិល័យ នគរបាលចរាចរផ្លូវគោក និងមន្ត្រី ស្រុកបាធាយ ចុះត្រួតពិនិត្យ ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ព្រូរថយន្ត និងកម្មករ ចាប់ពីម៉ោង ៧:០០នាទីដល់ម៉ោង២៣:00យប់ថ្ងៃទី១៣-ខែមិថុនាឆ្នាំ២០១៩ នៅស្រុកបាធាយខេត្តកំពង់ចាម ។
មន្ត្រីជាន់ខ្ពស់ខេត្តកំពង់ចាមបានអោយដឹងថា តាមរយៈឃាត់រថយន្តចំនួន៧១គ្រឿង ធ្វើតេស្តទឹកម៉ូតសរុបចំនួន ១៤០នាក់ មានអ្នកបើកបរចំនួន ៧១នាក់ ព្រូរថយន្តចំនួន១២នាក់ និងកម្មករចំនួន ៥៧នាក់ដោយបានរកឃើញអ្នកជាប់សារធាតុញៀនចំនួន ០៩នាក់ មានអ្នកបើកបរចំនួន០៥នាក់ ព្រូរថយន្ដចំនួន០៣នាក់ និងកម្មករម្នាក់ ព្រមទាំងឃាត់រថយន្ត ចំនួន០៥គ្រឿងរក្សាទុកបណ្តោះអាសន្នននៅអធិការដ្ឋាននគរបាលស្រុកបាធាយ និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីធ្វើការស្រាវជ្រាវ និង កសាងសំណុំរឿងតាមនីតិវិធី។
អ្នកជាប់សារធាតុញៀនមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ សាត ចាន់ថន ភេទប្រុស ឆ្នាំកំណើត១៩៨៣ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម។
២.ឈ្មោះ បាវសីហា ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ នៅភូមិដំណាក់ហ្លួង ឃុំ ព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
៣.ឈ្មោះ គ្រុយ សុខហេង ភេទប្រុស ឆ្នាំកំណើត១៩៩១ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ នៅភូមិក្បាលជ្រោយ ឃុំ ពោធិ៏បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
៤-ឈ្មោះ ប៊ុនឡុង ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជាតិខ្មែរ ,មុខរបរ បើកបររថយន្ដ នៅភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។
៥_ ឈ្មោះ ឆាន់ សារ៉ែន ភេទប្រុស ឆ្នាំកំណើត២០០២ មុខរបរ ព្រូរថយន្ដ នៅភូមិទី៣ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៦_ ឈ្មោះ ឃឹមបូរី ភេទប្រុស ជាតិខ្មែរ ឆ្នាំកំណើត ១៩៩៨ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៧_ ឈ្មោះ ខេងមឿន ភេទប្រុស ជាតិខ្មែរ ឆ្នាំកំណើត១៩៨៩ មុខរបរ ព្រូរថយន្ដ នៅភូមិ ព្រៃកប្បាស់ ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
៨_ ឈ្មោះ ស៊ីម គង់ ភេទប្រុស ជាតិខ្មែរ ឆ្នាំកំណើត ១៩៩៦ មុខរបរ កម្មករ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង៩_ឈ្មោះ ម៉ែន សុខអ៊ួ ភេទប្រុស ជាតិខ្មែរ ឆ្នាំកំណើត ១៩៩០ នៅភូមិ ឃុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕