ស្ពានអូរពន្លាត្រូវសាងសង់ថ្មីជាដែកបេឡេត៍ជំនួសស្ពានឈើចាស់ ដើម្បីប្រជាពលរដ្ឋ ស្រួលធ្វើចរាចរណ៍នៅខែវស្សានេះ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹម ហឿន ខេត្តស្ទឹងត្រែង៖

ស្ពានឈើនៅអូរពន្លាក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងត្រូវបានអាជ្ញាធរសាងសង់ស្ពានជាដែកបាឡេត៍ជំនួសវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើ ចរាចរណ៍របស់ ប្រជា ពលរដ្ឋ ចៀសវាងរដូវ វស្សាទឹកជំនន់មេគង្គលិច ប្រើទូកជាមធ្យោបាយ ចំណាយថវិកា ច្រើនឆ្លងកាត់។

ក្នុងសកម្មភាពសាងសង់ស្ពាន អូរពន្លា នៅថ្ងៃទី១៤មិថុនានេះ លោ កនូ វ៉ាន់ទិត្យ អ្នកគ្រប់គ្រងការងារសាងសង់ស្ពាននេះបានបញ្ជាក់ថា៖ស្ពាននេះជាសមិទ្ធផលថ្មី ដែលប្រជាពលរដ្ឋនៅតំបន់នេះមិនដែលនឹកស្មាន ថា មានស្ពានដែក បាឡេត៍ឱ្យឆ្លងកាត់នោះទេ ព្រោះយូរឆ្នាំមកហើយប្រជាពលរដ្ឋប្រើតែទូកជាមធ្យោបាយធ្វើដំណើរទៅទីរួមខេត្ត។ លោកថា៖ស្ពាននេះក្រុមការងារនិងប្រឹងប្រែងសាងសង់ឱ្យហើយនៅមុនខែវស្សានេះដើម្បីប្រជាពលរដ្ឋរស់នៅតំបន់នេះបានធ្វើដំណើរចេញចូលទៅមកស្រួលជាងឆ្លងទូក។


សម្លេង៖ស្ពាននេះការបើកការដ្ឋានសាងសង់នៅខែ៥ថ្ងៃទី២០ហើយស្ពាននេះអាចហើយនីមុនខែ៨នៅចុងខែ៧និងហើយនៅមុនខែ៧និងឱ្យប្រជាពលរដ្ឋយើហឆ្លងកាត់ស្រួល។
លោកផៃធីតំណាងឱ្យប្រជាពលរដ្ឋនៅភូមិឃុំអូរៃស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ស្ពានអូរពន្លានេះតភ្ជាប់គ្នា ជាយុទ្ធសាស្ត្ររវាងឃុំចំនូន៤នៅតាមជួរមានទន្លេមេគង្គ ក្នុងនោះមាន-ឃុំកាំងចាម -ឃុំធូរៃ -ឃុំថាឡា-និងឃុំចំការលើផងដែរ-ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពាននេះដែរ។ លោកអះអាងថា៖កាលពីស្ពានឈើចាស់ អាជ្ញាធរឃុំបានកៀរគរកម្លាំងនិងថវិកាពីប្រជាពលរដ្ឋមកធ្វើ គ្រាន់តែឆ្លងកាត់នៅរដូវប្រាំងតែប៉ុណ្ណោះ ព្រោះខែវស្សាទឹកលិចធ្វើដំណើរមិនកើត។
សម្លេង៖ព្រួយបារម្ភណ៍ទីមួយពេលទឹកជំនន់ព្រោះអីស្ពាននេះវាលិចទាំងស្ពានទៀត អញ្ចឹងបានថាបញ្ហាប្រឈមខ្លាំងនៅពេលទឹកជំនន់ទន្លេមេគង្គលិច ការងារឆ្លងកាត់ របស់ប្រជាពលរដ្ឋជួបការលំបាកប្រជាពលរដ្ឋកាលណាទឹកលិចអត់ហាមឆ្លងកាត់ទេ។

លោក ស្រីហែមសាវី ប្រធានក្រុមប្រឹក្សាឃុំព្រះអូរៃ ស្រុកថាឡាបរិវ៉ាត់ សង្ឃឹមថា ៖ នៅតែ២ខែទៀតប្រជាពលរដ្ឋយើងនិងបានឆ្លងកាត់ស្រួល ទាំងការដឹកទំនិញ ផ្សេងៗចេញចូល ហើយចាស់ទំទៅវត្តអារាមក៍មិនពិបាកដែរ។

សូមបញ្ជាក់ថា៖ស្អានអីរៃនេះអាជ្ញាធរខេត្តសាងសង់ជាស្ពានដែលបេឡេត៍ជំនួសស្ពានឈើចាស់
ទ្រុឌទ្រោមមាន-បណ្តោយប្រវែង៤៨ម៉ែត្រ-ទទឹងជាង៥ម៉ែត្រ ជាបណ្តា្ញញតភ្ជាប់ផ្លូវគ្រួសក្រហម មួយខ្សែចេញពីឃុំអូររៃ មកដល់ស្ពានមេគង្គ ឆ្ពោះចូលមកកាន់ទីរួមខេត្តស្ទឹងត្រែង៕