អភិបាលខេត្តកំពង់ចាមណែនាំឲ្យមន្ត្រីរាជការនិងមេភូមិបង្កើនការយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឌិតដល់

វិទ្យុជាតិកម្ពុជា៖ដោយលោកចិនសារ៉ាតខេត្តកំពុងចាម៖

អភិបាលខេត្តកំពង់ចាមណែនាំឲ្យមន្ត្រីរាជការនិងមេភូមិបង្កើនការយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឌិតដល់ដើម្បីអោយប្រជាពលរដ្ឋសប្បាយចិត្តក្នុងការទទួលសេវារបស់រដ្ឋពិសនៅការិយាល័យច្រកចចេញចូលតែមួយដោយពុំចាំបាច់ពឹងអ្នកដ៏ទៃ។

    ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នានូវអគារការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកកំពង់សៀមនាព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩នេះឯកឧត្ដមគួច  ចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនត្រូវបំពេញការងារឲ្យបានល្អលើការបំរើសេវានានាទំាងនៅការិយាល័យច្រកចេញចូលតែមួយនិងនៅតាមភូមិឃុំជាច្រើន។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមកទទួលសេវាដោយខ្លួនឯងជាជាងពឹងអ្នកដ៏ទៃដែលរត់ការអោយធ្វើឲ្យយកលើកពីតម្លៃដែលរដ្ឋបានកំណត់។

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថាការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកកំពុងសៀមនាពេលនេះគឺជាការបង្ខិតសេវារដ្ឋបាលសាធារណៈឲ្យនៅកៀកជិតនិងប្រជាពលរដ្ឋងាយស្រួលក្នុងការមកទទួលសេវាប្រកបដោយគុណភាពប្រសិទ្ធភាពតម្លាភាពគណនេយ្យភាពនិងសមធម៌សង្គម

ឯកឧត្ដមគួចចំរើនមានប្រសាសន៍ថាមកដល់ពេលនេះនៅទូទាំងខេត្តកំពង់ចាមទើបតែមានការិយាល័យច្រកចេញចូលតែមួយចំនួនក្រុងស្រុកប៉ុណ្ណោះប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះរដ្ឋបាលខេត្តក៏បានកសាងអគារការិយាល័យនេះដោយកំពុងដំណើរការសាងសង់នៅក្នុងស្រុកចំនួន៣បន្ថែមទៀតគឺស្រុកព្រៃឈរស្រុកបាធាយនិងស្រុកចំការលើទន្ទឹមនឹងនោះដែរនាឆ្នាំ២០២០ខាងមុខគ្រោងកសាងអគារការិយាល័យខាងលើនៅក្នុងស្រុកចំនួន៤បន្ថែមទៀតដើម្បីឲ្យខេត្តកំពង់ទំាងមូលមានការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដូចៗគ្នាដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ។