លោក មូន សង្ឃឹមថា នឹងជួបលោក គីម ជុង-អ៊ុន មុនពេលលោក ត្រាំ ទៅកូរ៉េខាងត្បូងនាចុងខែមិថុនានេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន(Moon Jae-in) បានសម្តែង​សេចក្តីសង្ឃឹម​ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនដំណើរ​ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ(Donald Trump) ទៅកាន់​ឧបទ្វីបកូរ៉េនាចុងខែនេះ។

ការផ្តល់របស់លោក មូន បែបនេះ បានធ្វើឡើងចំពេលមានការរំពឹងទុកជាថ្មី សម្រាប់​ភាព​ជោគជ័យ​មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីព័ត៌មានអំពីលិខិតផ្ទាល់ខ្លួនកាលពេលថ្មីៗនេះរបស់លោក គីម ផ្ញើជូនលោក ត្រាំ។

លោក គីម ក៏បានផ្ញើសាររំលែកទុក្ខដល់ការស្លាប់របស់លោកស្រី Lee Hee -ho ស្រ្តី​មេម៉ាយដែលជាស្រ្តីទី១ របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Kim Dae -ung ដែលរួម​បញ្ចូល​ទាំងសារវិជ្ជមានមួយ ស្តីពីទំនាក់ទំនងអន្តរកូរ៉េ។

លោក Moon បានថ្លែងថា «ខ្ញុំគិតថា វាជាការល្អសម្រាប់ខ្ញុំ ដើម្បីជួបប្រជុំជាមួយប្រធាន គឹម ជុង-អ៊ុន​ប្រសិនបើអាចធ្វើទៅបាន» មុនពេលដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ លោក Moon បានថ្លែងបន្ទាប់ពីថ្លែងសុន្ទរកថា​ ​ស្តីពីទស្សន​វិស័យ «សន្តិភាពសម្រាប់ប្រជាជន» នៅវេទិកា    អូឡូ។

លោក Trump គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G-20 ដែលមានរយៈពេលពីរថ្ងៃ​ដើម្បី​បើកនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុននៅថ្ងៃទី២៨ ខែមិថុនា។ លោកគ្រោងនឹងធ្វើដំណើរ​ទៅ​កាន់​ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍​នាពេល​ខាងមុខ។

មិនមានកាលបរិច្ឆេទពិតប្រាកដណាមួយ ត្រូវបានគេប្រកាសឱ្យដឹងនៅឡើយទេ ខណៈ​ដែលក្រុមអ្នកសង្កេតការរំពឹងថា គាត់នឹងទៅធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល ​ក្នុងដំណើរ​វិលត្រឡប់​ទៅកាន់មាតុប្រទេសវិញរបស់លោក ។

លោក មូន បានបញ្ជាក់សាជាថ្មីថា លោកត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំជំនួបកំពូល​លើក​ទីបួន ជាមួយលោក គីម នៅគ្រប់ពេលវេលាហើយការសម្រេចចិត្ត គឺអាស្រ័យលើគីម។ នៅលើលិខិតចុងក្រោយរបស់លោក គីម ផ្ញើទៅកាន់លោក ត្រាំ លោក មូន បាននិយាយ​ថា លោកដឹងពីរឿងនេះជាមុន។

លោកបាននឹងកំពុងគេឆ្លើយតបទៅនឹងសំណួរពីលោកស្រី Laura Bicker អ្នកឆ្លើយឆ្លង​ព័ត៌មានរបស់ BBC នៅទីក្រុងសេអ៊ូលដែលបានសម្របសម្រួលដំណើរការ Q & A ដែល​ចូលរួមដោយរដ្ឋមន្រ្តីការបរទេសន័រវែស Ine Eriksen Soreide ។

ទោះបីជាមិនមានការសន្ទនាជាផ្លូវការរវាងកូរ៉េទាំងពីរ និងរវាងកូរ៉េខាងជើង និង​អាមេរិក​​ក្តី លោក     មូន(Moon) បាននិយាយថា សំបុត្របែបនេះកំពុងត្រូវបានផ្លាស់ប្តូរក្នុង​ចំណោម​មេដឹកនាំរបស់ពួកគេ។

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )