ក្រសួងប្រៃសណីយ៏ពង្រីងសេវា បញ្ញើ ឆាប់រហ័សមានសុវត្ថិភាពជូនអតិថិជន

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖


ក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏ពង្រីងប្រពន្ធ័សេវាបញ្ញើឆាប់រហ័សឱ្យមានសុវត្ថិភាព តាមលក្ខណៈជាច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាកម្ម ជូនអតិថិជនឱ្យបានល្អប្រសើរឡើង តែតម្រូវឱ្យមានការចូលរួមពីវិស័យឯកជន ដែលប្រកបរបរដឹកជញ្ជូនសម្ភារៈបញ្ញើ។


ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យប្រៃសនីយ៍នៅមន្ទីរប្រៃសណីយ៍ទូរគមនាគមន៏និងប្រតិបត្តិករប្រៃសនីយ៍នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២មិថុនាឆ្នាំ២០១៩ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសូងប្រៃសណីយ៏និងទូរគមនាគមន៏មានប្រសាសន៏ថា៖បច្ចុប្បន្នគ្រប់បច្ចេកវិទ្យាមានការរីកចំរើនជឿនលឿនដូចជាប្រពន្ធ័ទូរមនាគមន៏-សេវាផ្ញើសារ-សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ -ដឹកជញ្ជូនសម្ភារៈផ្សេងៗបានឆ្លើយតមទៅតាមតម្រូវទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្តម រដ្ឋលេខាធិការមានប្រសាសន៏បន្ថែមថាដើម្បីឱ្យសេវាបញ្ញើសម្ភារៈធានាសុវត្ថិភាពក្រសូងបានកំណត់មុខងារនិងភារកិច្ចបន្ថែមឱ្យមន្ទីរប្រៃសណីយ៏និងទូរគមនាគមន៏សហការជាមួយសេវាឯកជនរួមគ្នាអនុវត្តតាមប្រកាស លេខ៣១៦ របស់ក្រសួងប្រៃសណីយ៍ឱ្យមានប្រសិទ្ធភាព។
សម្លេង៖បងប្អូនក្នុងប្រតិបត្តិករមេត្តាជួយចូលរួមក្នុងការសហប្រតិបត្តិការរបស់វិស័យនេះឱ្យបានជោគជ័យកុំឱ្យការដឹកជញ្ជូនរបស់យើង វាមិនដឹងថា ទាំងគេទាំងយើង ខាងអ្នកដឹកជញ្ជូនក៍មិនធានាអ្នកផ្ញើក៍មិនធានា គាត់ផ្ញើឥវ៉ាន់ មិនគួរគប្បីផ្ញើបាន នៅក្នុងប្រៃសណីយ៍ច្បាប់មានសញ្ញាហាមឃាត់ មានអ្វីសព្វគ្រប់ទាំងអស់ ហើយ ពីគ្រឿងញៀន មានតួនាទីធំសម្រាប់ទប់ស្កាត់គ្រឿងញៀនជូនប្រជាពលរដ្ឋនិងអតិថិជនទាំងអស់។
លោកស្រីនេត វរិន្ទ ប្រធានមន្ទីរប្រៃសណីយ៏ខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖កន្លងមកក៍ធ្លាប់មានរថយន្តដឹកអ្នកដំណើរមួយចំនួនរងគ្រោះដោយសារបញ្ញើសម្ភារៈនេះ ទាំងផ្នែកឯកជនទាំងក្រុមហ៊ុនក៍មាន ពាក់ព័ននិងករណីគ្រឿងញៀន។លោកស្រីអះអាងដែរថា៖ដើម្បីបញ្ចៀសបញ្ហានេះមន្ទីរប្រៃសណីយ៍និងបន្តផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តិទាំង៣របស់ក្រសួងឱ្យបានទូលំទូលាយដល់អ្នកប្រកបអាជីវកម្មដឹកជញ្ជូនដើម្បីធានាថាសេវាកម្មបញ្ញើសុវត្ថិភាព។
លោក ស្វាយ ប៊ុនណែម តំណាងសាខា ក្រុមហ៊ុនដឹកជញ្ជូន វរៈប៊ុនថាំ ស្ទឹងត្រែង-ភ្នំពេញបាន គាំទ្រលើយន្តការនេះ ព្រោះបច្ចុប្បន្ន បច្ចេកវិជ្ជាមានការរីកចំរើន អាចធ្វើឱ្យអ្នកប្រកបរបរដឹកជញ្ជូនងាយស្រួលដល់ ប្រតិបត្តិករប្រកបដោយសុវត្តិភាព។
សម្លេង៖សម្រាប់វិធានការដែលក្រសួងគាត់ដាក់ឱ្យខាងខ្ញុំនិងអនុវត្តតាមគោលការណ៍ទាំងអស់និងទទួលស្តាល់គោលការណ៍ខាងក្រសួងដើម្បីអនុវត្តតាមអ្វីដែលក្រសួងចង់បានដើម្បីចៀសវាង មាន ទុក្ខទោសឬ មានឥវ៉ាន់ប៉ះពាល់ដល់ក្រុមហ៊ុនដូចជាមានគ្រឿងញៀន សាច់សត្វព្រៃអីជាដើម។
សូមបញ្ជាក់ថា៖នេះជាលើកដំបូងដែលក្រសួងប្រៃសណីយ៍ចាប់ផ្តើមអនុវត្តនៅខេត្តស្ទឹងត្រែង ក្នុងពេលដែលក្រុមហ៊ុនដឹកជញ្ជូនជាង៩០សឹបនៅក្នុងប្រទេសកម្ពុជាកំពុងបម្រើការសេវាកម្មដឹកជញ្ជូនសុវត្ថិភាពនេះ៕