វាគ្មិនសំខាន់ៗបន្តជជែកអំពីប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

សៀមរាប៖ ថ្ងៃទី២ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នៅថ្ងៃទី១៣ ខែមិថុនានេះ ផ្តោតសំខាន់លើប្រធានបទ៖ ការរឹតបន្តឹងក្នុងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី / ប្រព័ន្ធផ្សព្វផ្សាយថ្មី។

វាគ្មិនដែលចូលរួមជជែកពិភាក្សាលើប្រធានបទនេះ មាន៖ លោកលាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានគេហទំព័រថ្មៗ, និងអ្នកជំនាញមកពីបណ្តាញផ្សព្វផ្សាយព័ត៌មានល្បីៗដូចជា APAC, Google, សារព័ត៌មាន Ripple Media, សារព័ត៌មានcctv.com, និងសារព័ត៌មាន OONA TV។

សូមបញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាបពីថ្ងៃទី១០-១៣ ខែមិថុនានេះ ផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ភាពជាអ្នកដឹកនាំក្នុងយុគសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា4K និងឥទ្ធិពលនៃភាពពិតកើន និងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន៕