អ្នកនាំពាក្យក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃសន្និ​​សីទ​កំពូល​«សារព័ត៌​មាន​​អាស៊ី​»លើកទី១៦

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សៀមរាប៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃសន្និ​​សីទ​កំពូល​​«សារព័ត៌មានអាស៊ី»លើកទី១៦ដែលកម្ពុជា​​ធ្វើជាម្ចាស់ផ្ទះនៅ​ខេត្តសៀមរាប​​ដោយ​មាន​វាគ្មិន និង​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលពិភាក្សាដើម្បី​​ស្វែង​​​​​​​រក​​​​​​​ដំណោះ​​ស្រាយពី​​ការប្រយុទ្ធ​​​ប្រឆាំង​​ព័ត៌មានក្លែងក្លាយ និងការអភិវឌ្ឍវិ​ស័យព័ត៌​​មាន។

ឯកឧត្តមមាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា         សន្និ​​​​​សីទ​​​កំពូល​«សារព័ត៌មានអាស៊ី» លើក​ទី១៦នេះ មានថ្នាក់ដឹកនាំ និង​​អ្នក​សារព័​​ត៌​​​​​​មាន​​​ជាតិ និង​អន្តរ​ជាតិប្រមាណ​​ជាង​​៦០០​​នាក់​​មកពី​​ជាង៤០ប្រទេសក្នុងតំបន់និង​​លើ​​ពិភ​ព​លោក​បាន​​ចូល​​​​​​​រួម​យ៉ាងសកម្ម​តាមថ្ងៃនីមួយៗ  និងតាមប្រធានបទផ្សេងៗ​​ពីគ្នាដើម្បី​​ស្វែង​​​​យក​​​ដំណោះ​​ស្រាយ​​​​​ពី​ការប្រយុទ្ធប្រឆាំងព័ត៌ មានក្លែ ងក្លាយ និងការអភិវឌ្ឍវិស័យព័ត៌មាន។

ឯកឧត្តមបន្តថាបន្ទាប់ពីសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦បើកជាផ្លូវការក្រោម​អធិប​​តី​​​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រីនៃព្រះរា​​ជាណាច​​​ក្រ​​កម្ពុជា​​កាលពីថ្ងៃទី១២​​​ខែមិថុ​​នា​​នេះ អង្គសន្នីសីទបានបន្តថា ពិភាក្សាយ៉ាងផុល​ផុសផ្តោត​​លើ​​​បញ្ហាសំខាន់ៗដូចជា៖ការប្រយុទ្ធ​ប្រឆាំងព័ត៌​​មានក្លែ​​ងបន្លំរ​​បៀបដឹកនាំ​​ក្នុង​​យុគ​​ស​​ម័យ​​​សារព័ត៌​​​មា​ននៃបដិវត្តន៍ឧស្សាហកម្មជំ​​នាន់​ទី​​៤ការ​​បង្កើត​​កម្មវិធីដ៏​​មានប្រសិទ្ធភាពក្នុងយុ​​គ​​សម័យ​​​​​​​​​​ឌីជីថល​និន្នាការនៃបច្ចេកវិទ្យា4Kនិង​​ឥទ្ធិពលនៃ​​ភាពពិត​​កើននិង​​ការនិម្មិត​​នៅក្នុង​​វិស័យ​​​​​​សារ​​ព័ត៌​​មាន។

ឯកឧត្តមវាយតម្លៃថា សន្និ​​សីទ​កំពូល​«សារព័ត៌​មាន​​អាស៊ី​»លើកទី១៦នៅកម្ពុជានេះ និងពិតជា​​បាន​ផ្តល់​​នូវគុណតម្លៃខ្ពស់សម្រាប់វិស័យព័ត៌មាននៅកម្ពុជានិងនៅលើពិភពលោក។ មិន​​ត្រឹម​តែប៉ុណ្ណោះ អ្នកចូលរួមទាំងអស់នឹងយកចំណេះដឹងដែលកើត​​ចេញពីការពិភាក្សា​​នេះ​​យក​​​ទៅ​​អនុវត្ត​ន៍​តាមប្រទេសរបស់ពួកគេឲ្យសមស្របតាមស្ថានភាពនយោបាយ សេដ្ឋកិ​ច្ចនិង​វប្បធម៌​រៀងៗខ្លួន។ សំឡេង៖«អាចវាយម្លៃបានថា …កសាងសង្គមនីមួយ​ប្រទេស​នីមួយៗ.»។

 

ឯកឧត្តមបញ្ជាក់ថា សម្រាប់ព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានបើកកិច្ចប្រជុំពិភាក្សារលើប្រធានបទសំខាន់ៗដែលបានកំណត់ដើម្បីឈានទៅសរុបលទ្ធផលសន្និសីទទាំងមូលដាក់ចេញជាសេចក្តីប្រកាសរួមមួយជាផ្លូវការនៅក្នុងពិធីសន្និ​​សីទ​​កំពូល​​«សារព័ត៌មានអាស៊ី»លើកទី១៦នេះនៅរសៀលថ្ងៃទី១៣នេះក្រោម​អធិបតី​​ភាព​​​​ឯកឧត្តម ខៀវកាញា រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា៕