ក្រុងហុងកុងមានសភាពស្ងប់ស្ងាត់បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប៉ូលីសនិងក្រុមបាតុករ​

នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងហុងកុង មានសភាពស្ងប់ស្ងាត់ហើយក្រុមប៉ូលីសបានត្រៀមដើម្បីទប់ទល់នឹងក្រុមបាតុករ ដែលអាចនឹងប្រជុំគ្នាជាថ្មីទៀតដើម្បីប្រឆំាងនឹងសេចក្តីស្នើច្បាប់ឲ្យមានការបញ្ជូនមនុស្សទៅកាត់ទោសនៅក្នុងប្រទេសចិនបន្ទាប់ពីមានការកើតឡើងនូវអំពើហឹង្សាកាលពីថ្ងៃពុធមក ។

ក្រុមប៉ូលីស បានបាញ់គ្រាប់កៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក ព្រមទំាងម្សៅម្រេចនៅពេលមានការប៉ះទង្គិចគ្នា កាលពីថ្ងៃពុធ ដើម្បីបណ្តេញក្រុមបាតុករមិនឲ្យប្រមូលផ្តុំគ្នានៅមុខអាគារស្ថាប័ននិតិបញ្ញាត្តិរបស់ក្រុងហុងកុង ។

ការប៉ះទង្គិចកាលពីថ្ងៃពុធនេះ គឺជាការប៉ះទង្គិចដ៏អាក្រក់បំផុត នៅក្នុងទីក្រុងហុងកុងចាប់តំាងពីប្រទេសអង់គ្លេសបានប្រគល់មកឲ្យប្រទេសចិនគ្រប់គ្រងវិញ នៅក្នុងឆ្នំា​ ១៩៩៧ ដោយមានការធានាពីរដ្ឋាភិបាលប្រទេសចិន ថានឹង​ឲ្យទីក្រុងហុងកុងមានស្វ័យភាព និងសិទ្ធិសេរីភាពជាបន្តទៀត ក្នុងនោះក្រុងហុងកុងអាចមានប្រព័ន្ធច្បាប់ ដាច់ដោយឡែករបស់ខ្លួន ។

អត្ថបទ ឆាយ វីកាល
ប្រភព ​រ៉យតឺ (១៣​.០៦.​១៩)​