លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ និងភរិយារដ្ឋមន្រ្តីព័ត៌មានហ្វីលីពីន អញ្ជើញចូលស្តាប់ការធ្វើបទបង្ហាញសកម្មភាពការងាររបស់គណៈកម្មការសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ —

លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ភរិយាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានកិតិ្តយសគណៈកម្មការសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន និងលោកជំទាវ Alelee Aguilar ភរិយាឯកឧត្តម Jose Ruperto Martin M. Andanar រដ្ឋមន្រ្តីព័ត៌មាន នៃប្រទេសហ្វីលីពីន អញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីសកម្មភាពការងារដែល គណៈកម្មការសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានអនុវត្តកន្លងមក និងទិសដៅអនុវត្តបន្ត ដែលធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

រូបថត៖ ផែន រតនៈ និង ឃុត សៅ