លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ និងភរិយារដ្ឋមន្រ្តីព័ត៌មានហ្វីលីពីន អញ្ជើញធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ —

លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ភរិយាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងលោកជំទាវ Alelee Aguilar ភរិយាឯកឧត្តម Jose Ruperto Martin M. Andanar រដ្ឋមន្រ្តីព័ត៌មាន នៃប្រទេសហ្វីលីពីន អញ្ជើញធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខណៈលោកជំទាវអមដំណើរឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩។

រូបថត៖ ផែន រតនៈ និង ឃុត សៅ