ទីប្រឹក្សាវិមានក្រឹមឡាំង៖ គំនិតនៃកិច្ចប្រជុំពូទីន-ត្រាំ នៅ អូសាកា  «ឡើងដលក់កម្រិតខ្ពស់មួយ»

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — លោក Kremlin Aide Yuri Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា គំនិតនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាម៉េរិកលោក Donald Trump នៅក្នុងទីក្រុងអូសាការបស់ប្រទេសជប៉ុនគឺ «ឡើងដល់កម្រិតខ្ពស់មួយ » ប៉ុន្តែនៅមិនត្រូវបានគេបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

លោក Ushakov បាននិយាយថា ការថ្លែងនៅលើកិច្ចប្រជុំជាមួយពលរដ្ឋអាមេរិក ខ្ញុំអាច​និយាយបានថា គំនិតអំពីជំនួបនេះ រវាងលោក ពូទីន-ត្រាំ នៅទីក្រុងអូសាកា នៅ​ឯកិច្ច​ប្រជុំក្រុមប្រទេសG20 បានលេចឡើងច្បាស់ ប៉ុន្តែបន្ទាប់ពីបានគូសបញ្ជាក់នូវគំនិតនេះ ​ភាគី​អាម៉េរិកមិនទាន់បានបញ្ជាក់ពីវានៅឡើយ។

លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនបានពិភាក្សាគ្នាតាមបណ្តាញនានា នូវធាតុ​សំខាន់ៗ មានដូចជាពេលវេលា ទីកន្លែង និងរបៀបវារៈនៅឡើយទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅមុននេះ មិនបានបដិសេធពី​លទ្ធភាព​នៃការជួបប្រជុំគ្នា រវាងលោក ពូទីន និងលោក ត្រាំ នៅក្រៅកិច្ចប្រជុំកំពូល G20 នៅ​ទីក្រុង​អូសាកានោះទេ ប៉ុន្តែបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ជាផ្លូវការ​ដល់​ទីក្រុងមូស្គូ ដើម្បីរៀបចំព្រឹត្តិការណ៍នេះនៅឡើយទេដែរ។

លោក Peskov បានរំឭកថា នៅក្នុងកិច្ចប្រជុំជាមួយលោក ពូទីន នៅក្រុងសូជីកាល​ពី​ថ្ងៃទី១៤ ខែឧសភា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកបាននិយាយ​អំពីការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនេះ ប៉ុន្តែលោកបានថ្លែងថា នេះមិនគ្រប់គ្រាន់ទេ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងបានឱ្យដឹងថា កិច្ចចរចាបែបនេះត្រូវបានផ្តួចផ្តើម​ឡើង​នៅកម្រិតផ្លូវការ។ នៅពេលមុននេះ លោក Trump បាននិយាយថា លោកមានឆន្ទៈក្នុងការជួបប្រជុំ​ជាមួយ​មេដឹកនាំរុស្ស៊ីនៅឯកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា នាថ្ងៃទី ២៨-២៩ ខែ​មិថុនា​ខាងមុខនេះ។ ក្រោយមករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់សន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ ជាមួយលោក Pompeo បន្ទាប់ពីកិច្ចចរចានៅសូជីថា​ ទីក្រុងមូស្គូនឹង​គាំទ្រ​សំណើជាផ្លូវការមួយ ស្តីពីការរៀបចំកិច្ចប្រជុំបែបនេះ៕

(  ប្រភព TASS  បកប្រែដោយលោក មាស សំអុល  )