នាយករដ្ឋមន្ត្រីចិនសាទរ លោក ប្រាយុទ្ធ ដែលគេតែតាំងឡើងវិញជានាយករដ្ឋមន្ត្រីថៃ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង( Li Keqiang  )កាលពីថ្ងៃអង្គារនេះ បានសាទរ លោក ប្រាយុទ្ធ  ចាន់ _ អូ-ចា ( Chan –o-cha ) ចំពោះការតែតាំងលោកឡើងវិញធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ  ។

នៅក្នុងសារអបអរសាទរ លោក លី បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសថៃបានធ្វើឱ្យ សម្រេចបានយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ដោយសម្តែងនូវជំនឿថា នាយករដ្ឋមន្ត្រី នឹងបន្តដឹកនាំប្រជាជនថៃ ដើម្បីកសាងប្រទេសរបស់ខ្លួន ។

លោក លី បាននិយាយថា ចិននិងថៃស្និទ្ធស្នាលនឹងគ្នាដូចជាគ្រួសារមួយ ។ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាមិត្ត ហើយកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងការកសាងរួមគ្នាខ្សែក្រវ៉ាត់ និងផ្លូវបានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្លា​ ។

លោកនាយករដ្ឋមន្ត្រីចិន បាននិយាយថា លោក កំពុងមានឆន្ទៈចូលរួមក្នុងកិច្ចប្រឹងប្រែងជាមួយ លោក ប្រាយុទ្ធ ដើម្បីធ្វើការអភិវឌ្ឍនឹងពង្រីកមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីនាំមកនូវសុខុមាសភាពថែមទៀតដល់ប្រជាជនទាំងពីរ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )