សម្ដេច តេជោ ហ៊ុន សែនកោតសរសើរចំពោះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយ   ឤស៊ីប៉ាស៊ីហ្វិកលើការអភិវឌ្ឍឱ្យដើរ ទាន់ការរីក ចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហោ សេងគ្រី
សៀមរាប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរចំពោះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំ ជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឤស៊ីឱ្យដើរ ទាន់ការរីក ចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញ ការអភិវឌ្ឍទីផ្សារប្រព័ន្ធ ផ្សព្វផ្សាយ ឌីជីថល ឆ្លើយតបទៅនឹងការ ប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មាន ប្រពៃណីជាមួយសារព័ត៌មាន ឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេល បច្ចុប្បន្ន ។
ក្នុងឪកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការ នូវសន្និសីទកំពូល«សារព័ត៌មានអាស៊ី»លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប ព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសថា ចរន្តនៃការរកីចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេក-វិទ្យាទំនើប បានប្រែក្លាយ ឌីជីថលឆ្ពោះទៅកាន់បដិវដ្តឧស្សាហកម្មទី ៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងវិស័យផ្សេងៗទៀតជាមួយនឹងការបង្កើតឡើង នូវកាលា នុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម ៖
ទី១បច្ចេកវិទ្យា ឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិទ្យាឤណាឡូក ប្រកប ដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿន នៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់ រលកឤកាស វិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាព សំបូរបែប ក្នុងវិស័យ ឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួល ព័ត៌មាន តាមមធ្យោបាយដ៏សំបូរបែប ។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងរៀបចំធ្វើការ ផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ពីឤណាឡូក ទៅ ឌីជីថល ដែល គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ឌីជីថល ក្នុងតំបន់ និង សកលលោក ព្រមទាំងការសិក្សា ដើម្បីបញេ្ចសៀផលប៉ះញល់ ផ្សេងៗ និងកិច្ចសហប្រតិបត្តិការជាមួយប្រេទសជិតខាង ដើម្បី ដោះស្រាយបញ្ហាដែលកើត ចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ។
ទី២ បច្ចេកវិទ្យា ឌីជីថលបានរួមបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍និងប្រព័ន្ធ ផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល និង បណ្តាញទំនាក់ទំនង ជាសកលតាមប្រព័ន្ធ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញ ទំនាក់ទំនងសង្គម មានហ្វេសប៊ុក (Facebook) យូធូប(YouTube) វីឆាត (WeChat) តេឡេក្រាម (Telegram) ធ្វីតធ័រ (Twitter) ជាដើម ដែលបង្កើនសក្តានុពលប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន និង ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួល ដល់ការធ្វើញណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យ វិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ច ថ្មីៗ ។
ទី៣បច្ចេកវិទ្យា ឌីជីថល បានធ្វើឱ្យការគ្រប់គ្រងប្រទេស ក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃ សេវាសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញ ទំនាក់ ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល ។ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះ កំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់ តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិង កំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោក ទាំងមូល ។ ដូច្នេះ តម្រូវឱ្យភាគីញក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហ- ប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និង សកល លោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យានេះ ៕