ទំនាក់ទំនងពាណិជ្ជកម្មរវាងហ្វីលីពីននិងចិននឹងទទួលបានផលប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់លោកស៊ី

ហ្វីលីពីន៖ លោក រាមន់ ឡូប៉េ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនបានថ្លែងក្នុងបទសម្ភាសកាលពីពេលថ្មី ៗនេះថាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងប្រធានាធិបតីចិនមកកាន់ប្រទេសហ្វីលីពីននឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងនាំមកនូវការគាំទ្រផ្នែកបច្ចេកទេសនិងពាណិជ្ជកម្មបន្ថែមទៀត។

លោក ឡូប៉េបានប្រាប់សារព័ត៌មានស៊ីនហួថាលោកសង្ឃឹមថាមានការបញ្ជាទិញនិងការវិនិយោគកាន់តែច្រើនពីប្រទេសចិន។តាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោកស៊ីនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសហ្វីលីពីននៅថ្ងៃទី ២០-២១ វិច្ឆិកាខាងមុខនេះ។

លោកឡូប៉េ បានបន្តទៀតថា "គ្រប់ពេលដែលមេដឹកនាំទាំងពីរជួបគ្នានោះតែងតែមានដំណឹងល្អល្អជាច្រើន។ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់លោកស៊ីនិងលោកឌុយតែតេទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីនមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងរឹងមាំ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៦.១៩)