ប្រទេសថៃគួរចាប់យកឱកាសជំនួញក្រោមគម្រោងGBAរបស់ប្រទេសចិន

ថៃ៖ កាលពីថ្ងៃអង្គារឧបនាយករដ្ឋមន្ត្រីថៃលោក សំគីត ចាទូស្រ៊ីពីតាក់បាននិយាយថាថៃគួរតែចាប់យកឱកាសពាណិជ្ជកម្មក្រោមគម្រោងផ្តួចផ្តើមរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍តំបន់ឈូងសមុទ្រហ្គ័រដុង – ហុងកុងម៉ាកាវ ហៅកាត់ថា GBA នៅភាគខាងត្បូងប្រទេស។

លោក សំគីតបាននិយាយយ៉ាងដូច្នោះនៅក្នុងពិធីផ្គូផ្គងអាជីវកម្មដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងក្វាងដុងប្រទេសចិនរួមជាមួយស
ភាពាណិជ្ជកម្មរវាងថៃនិងចិននៅទីក្រុងបាងកក។

ដឹកនាំគណប្រតិភូដោយលោកលីស៊ីជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការខេត្តក្វាងដុងដោយមាននាយកប្រតិបត្តិជាង ២០០ នាក់មកពីក្រុមហ៊ុនក្នុងស្រុកក្វាងទុងបានចូលរួមក្នុងពិធីនេះ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៦.១៩)