អ៊ីរ៉ង់់បដិសេធផែនការទិញមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធពាក្យដែលថា ប្រទេសនេះមានផែនការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី​ ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសលោក អាប់បាស មូសាវី បាននិយាយថា យើងមិនបានធ្វើសំណើណាមួយដល់ប្រទេសរុស្ស៊ីសម្រាប់ការទិញ S-400 នេះ ទេ ។

ពាក្យ មូសាវី  បាននិយាយថា ប្រព័ន្ធការពារអាកាសធ្វើក្នុងស្រុករបស់អ៊ីរ៉ង់ គឺជាឧបករណ៍ដែលគួរឱ្យជឿទុកចិត្តបានហើយសាធារណរដ្ឋអ៊ិស្លាមនេះមិនត្រូវការ S-400  ទេ ។  អ៊ីរ៉ង់បានទិញរួចហើយប្រព័ន្ធ ការពារមីស៊ីលពីដីទៅអាកាស S-300 ពីរុស្ស៊ី​ ។

ក្រុងតេហេរ៉ង់បានប្រកាសថា ខ្លួនកំពុងរៀបចំ និងផលិតការកែប្រែឱ្យផ្លែកពីដើមធ្វើក្នុងស្រុកមួយនូវ ប្រព័ន្ធ S-300 ដែលហៅថា  Bavar -373 ដែលនឹងមានបច្ចេកវិទ្យាជឿនលឿនជាង  S-300  ។

កាលពីថ្ងៃអាទិត្យប្រទេសអ៊ីរ៉ង់ បានប្រកាសឱ្យដឹងនូវប្រព័ន្ធការពារអាកាសធ្វើក្នុងស្រុកមួយ ដែល ឈ្មោះថា Khordad 15 មានសមត្ថភាពវាយប្រហារគោលដៅដែលមកដល់ចំនួន៦ដំណាលគ្នា ។ ប្រព័ន្ធនេះអាចចាប់បានយន្តហោះប្រយុទ្ធសត្រូវ ព្រមទាំងដ្រូនប្រយុទ្ធពីចម្ងាយ ១៥០គីឡូម៉ែត្រ ហើយនឹងមានសមត្ថភាពតាមដានយន្តហោះទាំងនេះ ក្នុងរង្វង់រយៈចម្ងាយ ១២០ គីឡូម៉ែត្រ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )