អ៊ីរ៉ង់បដិសេធផែនការទិញប្រព័ន្ធការពារមីស៊ីលអេស-៤០០របស់រុស្ស៊ី

អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានបដិសេធថាមិនមានគម្រោងទិញប្រព័ន្ធការពារមី  ស៊ីលដែនអាកាស អេស-៤០០ របស់រុស្ស៊ីនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីថ្ងៃចន្ទថាអ៊ីរ៉ង់មិនបានធ្វើការស្នើសុំណាមួយសម្រាប់ការទិញប្រព័ន្ធការពារមីស៊ីលដែនអាកាស អេស-៤០០ ពីប្រទេសរុស្ស៊ីនោះទេ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថាប្រព័ន្ធការពារដែនអាកាសដែលផលិតដោយប្រទេសអ៊ីរ៉ង់ផ្ទាល់គឺជាឧបករណ៍ដែលអាចទុកចិត្តបានហើយប្រទេសលោកមិនត្រូវការប្រព័ន្ធការពារមីស៊ីល អេស-៤០០នោះទេហើយអ៊ីរ៉ង់ក៏បានទិញប្រព័ន្ធការពារមីស៊ីល អេស-៣០០ ពីរុស្ស៊ីរួចមកហើយដែរ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១១.០៦.១៩)