ប្រជាជនស៊ីរីជិតពីរលាននាក់អាចរត់ភៀសខ្លួនទៅប្រទេសទួរគីប្រសិនបើការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង

ស៊ីរី៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថាជនភៀសខ្លួនរហូតដល់ជិត ២ លាននាក់អាចរត់ភៀសខ្លួនទៅកាន់ប្រទេសទួរគីបើសិនជាការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅភាគពាយព្យនៃប្រទេសស៊ីរីស្របពេលដែលមូលនិធិជំនួយមានការធ្លាក់ចុះ  ។

យោធាស៊ីរីដែលគាំទ្រដោយរុស្ស៊ីបានធ្វើការវាយប្រហារទៅលើពួកឧទ្ទាមនៅក្នុងទីតំាង ដ៏សំខាន់ចុងក្រោយរបស់ពួកគេដោយធ្វើការវាយប្រហារតាមអាកាសនិងនៅលើដីដែលបានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិផ្នែកមនុស្សធម៌ប្រចាំតំបន់សម្រាប់វិបត្តិនៅស៊ីរីបាននិយាយថា “ការបារម្ភរបស់យើងគឺប្រសិនបើការវាយប្រហារនៅតែបន្តហើយប្រសិនបើជម្លោះកាន់តែខ្លាំងឡើងអ្វីដែលយើងអាចមើលឃើញគឺនឹងមានប្រជាជនរហូតជិតដល់២លាននាក់កំពុងធ្វើដំណើរទៅកាន់ព្រំដែនប្រទេសទួកគី ” ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១១.០៦.១៩)