រដ្ឋមន្ត្រី G20  ចេញសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មនិងសេដ្ឋកិច្ចឌីជីថល​

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល មកពីប្រទេសសេដ្ឋកិច្ចក្រុម ២០ កាលពីថ្ងៃអាទិត្យនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅក្នុងទីក្រុងហ្វូគូ អូកា ប្រទេសជប៉ុន បន្ទាប់ពីកិច្ចប្រជុំ២ ថ្ងៃស្តីពីពាណិជ្ជកម្មនិងសេដ្ឋកិច្ចឌីជីផល​ ។

សេចក្តីថ្លែងការណ៍បាននិយាយថា កំណើនជាសកលហាក់ដូចជាមានស្ថិរភាព ហើយជាទូទៅត្រូវបានគេធ្វើគម្រោងដើម្បីបង្កើនឱ្យបានសមស្របនៅចុងឆ្នាំនេះ នឹងចូលទៅដល់ឆ្នាំ ២០២០ ។ តែយ៉ាងណាក៏ដោយកំណើននៅតែទាបនៅឡើយ ហើយគ្រោះថ្នាក់ នៅតែផ្អៀងទៅរកទិដ្ឋភាពអវិជ្ជមានដដែល ។

សេចក្តីថ្លែងការណ៍បាននិយាយថា ដែលសំខាន់បំផុតនោះពាណិជ្ជកម្មនិងភាពតានតឹងភូមិសាស្ត្រនយោបាយបានកើនឡើង។យើងនឹងបន្តហោះស្រាយគ្រោះថ្នាក់នេះនឹងត្រៀមខ្លួនធ្វើសកម្មភាពថែមទៀត។

ប្រមុខហិរញ្ញវត្ថុ ក៏បានពិភាក្សាគ្នាផងដែរ ពីច្បាប់ពន្ធថ្មីលើក្រុមហ៊ុនយក្ស IT  ជាសកលដែលទទួលបាននូវផលកម្រៃ ដ៏ធំសម្បើមតានរយៈការផ្ទេរទិន្នន័យឆ្លងកាត់​ព្រំដែន ក៏ដូចជាឥទ្ធិពលប្រជាជនចាស់ៗ លើសេដ្ឋកិច្ច ។

សេចក្តីថ្លែងការណ៍បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ច្បាប់ពន្ធសារជីវកម្មជាសកលលើក្រុមហ៊ុនយក្សអ៊ីនធឺណែត ។ យើងស្វាគមន៍ការជឿនលឿនថ្មីៗនេះ លើការដោះស្រាយការ ប្រកួតប្រជែងពន្ធដែលកើតឡើងពីឌីជីថល ភាវូបនីយកម្ម ព្រមទាំងគាំទ្រកម្មវិធីការងារ ដែលមានមហិច្ឆតានេះ ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា   យើងនឹងខឹតខំរបស់យើងទ្វេមួយជាពីរសម្រាប់ដំណោះស្រាយដែលផ្អែកលើការមូលមតិគ្នាដោយមានសេចក្តីរាយការណ៍ចុងក្រោយនៅត្រឹមឆ្នាំ ២០២០​ ។

នៅពេលជាមួយគ្នានោះដែរបណ្តារដ្ឋមន្ត្រីទាំងនោះ ក៏បានអះអាងឡើងវិញនូវការ​សន្យារបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានការបញ្ចុះតម្លៃ រូបិយវត្ថុដែលមានការប្រកួតប្រជែងគ្នាដើម្បីឱ្យសម្រេចបាននូវអត្ថប្រយោជន៍ពាណិជ្ជកម្មដែល មិនត្រឹមត្រូវនោះ ។

ពួកគេក៏បានសន្យាផងដែរ ដើម្បីបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធនឹងការលាងលុយ   កង្វក់ ព្រមទាំងការផ្តល់មូលនិធិដល់ក្រុមភេរវជនតាមរយៈការប្រើទ្រព្យសម្បត្តិជាក់ស្តែង ហើយបង្កើនច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មរូបិយវត្ថុសម្ងាត់ ។

កិច្ចព្រមព្រៀងធ្វើឡើងដោយប្រមុខហិរញ្ញវត្ថុនេះ នឹង​ត្រូវគេរាយការណ៍ទៅឱ្យមេដឹកនាំរបស់ពួកគេនៅឯកិច្ចប្រជុំ G20  ដែលបានគ្រោងធ្វើពីថ្ងៃទី២៨ ដល់ ២៩ ខែមិថុនាក្នុងទីក្រុងអូសាកា  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )