ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចប្រទេសគៀរជីស្ថាន និង តាជីគីស្ថាន ចូលរួមកិច្ចប្រជុំកំពូល SCO  និង CICA  

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩​ — អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បានប្រកាសពីថ្ងៃអាទិត្យថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (​Xi Jinping  ) នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគៀរជីស្ថាន និងតាជីគីស្ថាន ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែ មិថុនា​ ។

អ្នកនាំពាក្យ លោក លូ កាង ( Lu Kang  ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនានេះ លោក ស៊ី នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគៀរជីស្ថាន ហើយនឹងចូលរួមក្នុងកិច្ចប្រជុំលើកទី១៩​របស់ក្រុមប្រឹក្សាប្រមុខរដ្ឋអង្គការ កិច្ចសហប្រតិបត្តិការសាងហៃ ( SCO ) ដែលត្រូវធ្វើនៅក្នុងរដ្ឋធានីប៊ីសខេក ។

លោក លូ បាននិយាយបន្ថែមថា ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា លោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីវិធានការកសាងអន្តរកម្ម និងជំនឿទុកចិត្តគ្នាក្នុងអាស៊ី ( CICA  ) ក្នុងទីក្រុងឌូសានបេ ទីក្រុងរដ្ឋធានីប្រទេសតាជីគីស្ថាន ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសនេះ ។

តាម លោក លូឱ្យដឹងថា លោក ស៊ី នឹងធ្វើទស្សនកិច្ចនេះ តាមការអញ្ជើញរបស់ប្រធានាធិបតី គៀរជីស្ថាន លោក Sooronbay Jeenbekov  ព្រមទាំងប្រធានាធិបតីតាជីគីស្ថាន លោក Emomali Rahmon។

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )