បុរសវ៉េណេស៊ុយអេឡាម្នាក់ត្រូវបានគេសម្លាប់ក្នុងការតម្រង់ជួរចំាចាក់សំាងនៅស្ថានីយប្រេងឥន្ធនៈ

វ៉េណេស៊ុយអេឡា៖ អភិបាលក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថាបុរសជនជាតិវេណេហ្ស៊ូអេឡាម្នាក់ត្រូវបានគេសម្លាប់កាលពីយប់ថ្ងៃសៅរ៍ក្នុងការតម្រង់ជួរចំាចាក់សំាងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅភាគខាងលិចរដ្ឋ មីរីដា ដែលនេះជាសញ្ញានៃផលប៉ះពាល់នៃកង្វះខាតប្រេងក្នុងប្រទេសវេណេហ្ស៊ុយអេឡាដែលជាប្រទេសមួយក្នុងចំណោមបណ្តាក្រុមប្រទេសដែលផលិតនិងនំាប្រេងចេញហៅកាត់ថា OPEC ។

ការសំលាប់នេះបានកើតឡើងនៅទីក្រុង តាបាយ នៅពេលដែលការឈ្លោះប្រកែកគ្នាឈានដល់ការបាញ់ប្រហារ។លោកអភិបាលក្រុងបាននិយាយនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទដោយបន្ថែមទៀតថាអ្នកដែលជាប់ពាក់ព័ន្ធគឺស្រវឹងស្រា។

ប្រជាពលរដ្ឋបានចំណាយពេលតម្រង់ជួរចំាចាក់សំាងជាច្រើនម៉ោងនិងកន្លែងខ្លះរហូតដល់ប៉ុន្មានថ្ងៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយសារទិន្នផលចម្រាញ់ប្រេងបានធ្លាក់ចុះហើយការនាំចូលជាប់គាំងដែលនាំឲ្យមានភាពចលាចលកើនឡើងខ្ពស់នៃការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០៦.១៩)