ផ្ទុះរោងចក្រ  TNT នៅរុស្ស៊ីរបួស៨៩នាក់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា  ឆ្នាំ២០១៩ — រដ្ឋាភិបាលថ្នាក់តំបន់បាននិយាយពីថ្ងៃអាទិត្យាថា មនុស្សយ៉ាងហោចណាស់៨៩នាក់បានរងរបួស នៅក្នុងការផ្ទុះជាបន្តបន្ទាប់និងអគ្គិភ័យ ដែលជាផលវិបាកដែលបានកើតឡើងនៅក្នុងរោងចក្Newរផលិតផល Trinitroluene ( TNT ) ក្នុងតំបន់ Nizhny Novgorod របស់ប្រទេសរុស្ស៊ី ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយរដ្ឋាភិបាលថ្នាក់តំបន់នោះ ទីភ្នាក់ងារព័ត៌មាន TASS  រាយការណ៍ថា អ្នករបួស៨៩នាក់បានស្នើរកជំនួយវេជ្ជសាស្ត្របន្ទាប់ពីគ្រោះថ្នាក់នេះដែលក្នុងចំនួន នេះ មាន៤៤នាក់ជានិយោជិករបស់រោងចក្រនេះ និង៤៥នាក់ទៀតជាអ្នកស្រុកដែលរស់ក្បែរនោះ។

តាមសេចក្តីថ្លែងការណ៍ជាដំបូងដោយក្រសួងសុខាភិបាលរុស្ស៊ីឱ្យដឹងថា មនុស្ស១៦នាក់ បានចូល សម្រាកក្នុងមន្ទីរពេទ្យនឹងម្នាក់ នៃពួកគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។

តាម TASS ឱ្យដឹងថា ស្ថានការណ៍ក្នុងរោងចក្រនោះមានស្ថិរភាព និងគ្មានគ្រោះថ្នាក់ណាមួយពីការរីក រាលដាលនៃអគ្គិភ័យនេះទេ ដែលបានគ្រប់ដណ្តប់តំបន់មួយទំហំប្រហែល១០០ម៉ែត្រការ៉េ ។

ទីភ្នាក់ងារព័ត៌មាន Sputnik បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅម៉ោង១១:៤៥នាទី ព្រឹក ម៉ោងក្នុងស្រុងកាលពីថ្ងៃសៅរ៍ ហើយរលកនៃការផ្ទុះនេះបានធ្វើឱ្យកញ្ចក់បែកកម្ទេចនៅក្នុងតំបន់មួយទំហំ    ៣គីឡូម៉ែត្រពីកន្លែងផ្ទុះនេះ ។  តាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីឱ្យដឹងថា ករណីឧក្រិដ្ឋកម្មមួយត្រូវបានគេផ្តួចផ្តើម ឡើង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )