សម្តេចអគ្គមហាសេនាបតីតេជោសែន​ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមក្នុងពិធីអាហារស្រាយបួសសំរាប់សាសនិកឥស្លាមកម្ពុជា ប្រមា ណ៧០០នាក់  នៅវិហារអាល់សាកាល់បឹងកក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

 នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមក្នុងពិធីអាហារស្រាយបួសសំរាប់សាសនិកឥស្លាមកម្ពុជា ប្រមា ណ៧០០នាក់  នៅវិហារអាល់សាកាល់បឹងកក់។


ពិធីស្រាយបួសសម្រាប់សាសនិកឥស្លាមកម្ពុ ជា គឺជាសមិទ្ធផលមួយដ៏វិសេសវិសាលដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយ ករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានសម្រេច ជូនសហគមន៍ខ្មែរ ឥស្លាម ដោយរៀបចំជាទ្រង់ ទ្រាយធំលក្ខណ: ជាតិនិងអន្តរជាតិដែលមានសម្ដេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់ជាម្ចាស់ផ្ទះនៃពិធីនេះ។


បើតាមគណៈ:កម្មការរៀបចំពិធីស្រាយបួស ឲ្យដឹងថា  ឆ្នាំនេះជាឆ្នាំទី៦ហើយ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចរៀបចំកម្មវិធីស្រាយបួសថ្នាក់ជាតិ កាលពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយពុំធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។
សាសនិកឥស្លាមក្នុងពិភពលោកបានបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយះពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥នៃអ្នកកាន់សាសនាឥស្លាមនៅលើសកលលោក ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីស្រាយបួសនៅកោះពេជ្រនោះថា ការដែលខ្មែរ-ឥស្លាម មានឱ កាសបានមកជួបជុំពិសារអាហារស្រាយបួសជា មួយសម្តេចតេជោ ដោយសារតែសម្តេច បានយកចិត្តទុកដាក់លើកកម្ពស់ផ្តល់សិទ្ធិសេរីភាពនៃជំនឿសាសនាដោយពេញលេញ ដោយឥតមានការ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បង្កើតបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាមេដឹក នាំដែលមិនមានការប្រកាន់និន្នាការសាសនា ឬជាតិសាសន៍នោះ សម្តេចតេជោ ហ៊ុន សែន បានបើកចិត្តទូលាយឱ្យខ្មែរ-ឥស្លាម បានចូលរួមបម្រើ ការងារជាមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ។ ក្នុងនោះមានគ្រូបង្រៀនខ្មែរ-ឥស្លាម ជាច្រើននាក់ត្រូវបានបញ្ចូលក្នុងក្របខណ្ឌក្រសួងអប់រំ ហើយមានសាលាជា ច្រើនត្រូវបានសាង សង់ផ្តល់ការអប់រំដល់កូនប្រជាពលរដ្ឋខ្មែរ- ឥស្លាម ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ក៏បើកសិទ្ធិជូនប្រជា ពលរដ្ឋខ្មែរ- ឥស្លាម ដោយពាក់ស្បៃ និងពាក់មួកកាតិបសម្រាប់ថតរូបធ្វើលិខិតស្នាមផ្សេងៗ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតខ្មែរ-ឥស្លាម អាចប្រើប្រាស់សម្លៀកបំ ពាក់ប្រពៃណីរបស់ពួកគេ ដើម្បីបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផងដែរ។
សូមបញ្ជាក់ថា សាសនិកឥស្លាមកម្ពុជា ក៏ដូច ជាសាសនិកឥស្លាមនៅក្នុងពិភពលោកបានបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ដោយ មានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក៕