ឯកឧត្តម​ ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា​៖

សិក្ខាសាលាស្ដីពីតួនាទី អ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយ មន្ទីរ ព័ត៌មាន ខេត្តសៀមរាប បានប្រារព្ធធ្វើនៅរសៀលថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ នាសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមវត្តមានអញ្ជើញជាអធិបតី ក្នុងអង្គ សិក្ខាសាលា ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯ ឧ ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប ។


​តាមការបញ្ជាក់របស់ ឯកឧត្តម​ លីវ សខុន ទីប្រឹក្សាក្រសួង ព័ត៌មាន និងជា ប្រធានមន្ទីរព័ត៌មាន ខេត្ត សៀមរាប បានលើកឡើងថា អង្គសិក្ខាសាលា នេះ ធ្វើ ឡើងក្រោមប្រធានបទ តូនាទីអ្នកសារព័ត៌មាន ដោយមានការចូលរួមពី អ្នកសារ ព័ត៌មាន គ្រប់អង្គភាពស្ថាប័ន ជុំវិញខេត្ត ប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត អភិបាល អភិបាលរងស្រុក និងប្រធានមន្ទីររាជធានី ខេត្ត ទាំង សរុប ប្រមាណ ១៧៥ នាក់។ តាមរយះអង្គសិក្ខាសាលានេះ គឺក្នុងគោលបំណងបញ្ជ្រាបអំពីវិជ្ជា ជីវះ នៃសារ ព័ត៌មាន ហើយក៏ចង់បង្ហាញដល់អាជ្ញាធរមានសមត្ថកិច្ច អំពីតូនាទី និងភារកិច្ច របស់អ្នកសារព័ត៌មាន ផងដែរ ។

ឯកឧត្តម​ ប្រធានមន្ទីរ ព័ត៌មាន បាន ជម្រាបជូនផង ដែរទាក់ទង ការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ នៅក្នុងខេត្ត សៀមរាប មាន -ស្ថានីយវិទ្យុ FM ចំនួន៣៩ស្ថានីយ៌ ស្ថានីយផ្សាយ ផ្ទាល់មាន ចំនួន២០ស្ថានីយ៏ និងស្ថានីយ៏ ផ្សាយបន្តមានចំនួន ១៩ ស្ថានីយ៏ ។ -ស្ថានីយទូរទស្សន៍មានចំនួន ២៥ ស្ថានីយ៏ ស្ថានីយផ្សាយបន្តពីរាជធានី ភ្នំពេញ មានចំនួន ១៦ ស្ថានីយ៏ និង ទូរទស្សន៍ខ្សែកាប មានចំនួន០៩ស្ថានីយ៏។
-អ្នកសារព័ត៌មានចំនួន៨០នាក់ ស្រី៣នាក់ មានចំនួន៥៨អង្គភាព។
​ឯកឧត្តម​ អភិបាលខេត្តសៀមរាប ទៀ សីហា បានចាត់ទុកអង្គសិក្ខា សាលានាឱកាសនេះមានសារះសំខាន់ ​ក្នុង​ការបញ្ជ្រាប ​អំពី​វិជ្ជាជីវៈ នៃ​សារ ព័ត៌មាន បានយល់ច្បាស់អំពីតួនាទី ភារកិច្ច និ​ង​ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ក្នុងការបំពេញ ការ​ងា​រ​​ទៅបានល្អប្រសើរ ។ ម្យ៉ាងទៀត ក៏ដូចជា បង្កើននូវទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ជាមួយអ្នកសារព័ត៌មានឱ្យកាន់ តែមាន ភាពជិតស្និទថែមទៀត ។​ អភិបាលខេត្ត បានស្នើដល់ អ្នកសារ ព័ត៌មាន ទាំងឡាយ គួរគប្បីប្រកាន់ខ្ជាប់នូវគោលការណ៏វិជ្ជាជីវះសារព័ត៌មាន ហើយ ដើរតូនាទី ជាកញ្ចក់ឆ្លុះបញ្ចាំងពីការ ពិតរបស់សង្គមជាតិ ។​ បន្តធ្វើជាស្ពាន ចម្លង សារពីស្ថាប័នរដ្ឋទៅប្រជាជន ពីប្រជាជន ទៅស្ថាប័នរដ្ឋវិញ នូវ ព័ត៌មាន ទាំង​ឡា​យ​ កម្មវិធីនយោ​​បា​​យនានា ដើម្បីឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បានដឹងពី ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​នៅមូលដ្ឋាន សម្រាប់ឆ្លើយតប និងដោះ ស្រាយ បានទាន់ពេលវេលា។​ ការរិះគន់ណាមួយក្នុងន័យស្ថាបនា ក្នុងកិច្ចប្រតិបត្តិការ របស់អាជ្ញាធរ កុំរិះគន់បែបវៃប្រហារ ធ្វើឱ្យ ប៉ះពាល់ដល់សេចក្តីថ្លែថ្នូរ ទោះក្នុង ស្ថាប័ន រដ្ឋក្តី និងឯកជនក្តី ។ អ្នកសារព័ត៌មានត្រូវមានវិជ្ជាជីវៈ ច្បាស់ លាស់ រាល់ការផ្សាយមិនត្រូវនិយាយបំផ្លើស បំប៉ោង ញុះ​ញង់ និងត្រូវខិតខំបង្កើ​ន​សមត្ថភាពភាពវិជ្ជាជីវៈ របស់ខ្លួនជាប់ជាប្រចាំ ។ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ជាមួយ នឹង ព័ត៌មានក្លែងក្លាយ តាមរយៈវិធីបញ្ចេញនូវព័ត៌មានពិតឱ្យបាន ជា អតិបរិមា រួមទាំងការងារជាច្រើនទៀត ដើម្បីភាពរីកចម្រើន លើវិស័យ ព័ត៌មាន ក្នុងខេត្តសៀមរាប ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា កន្លងមកនេះ អាជ្ញាធរ និង ស្ថាប័នរដ្ឋ មួយចំនួនមិនទាន់បានឆ្លើយតបទៅ អ្នកព័ត៌មានឱ្យបានទូលំ ទូលាយ នៅឡើយទេ ដោយស្ថាប័នខ្លះចេះតែគេចវេស ពីអ្នកសាព័ត៌មាន នៅពេល ដែល អ្នកព័ត៌មាន ទាក់ទងសួរអំពីបញ្ហា ដែលកើតមាននៅក្នុងស្ថាប័ន របស់ខ្លួន។ ឯកឧត្តម​ រដ្ឋមន្រ្តី បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាព ស្ថាប័ន របស់រដ្ឋទាំងអស់ សូមសហការជាមួយអ្នកសារព័ត៌មាន ក្នុង ការផ្ដល់ព័ត៌មាន ពិត ឲ្យបានទាន់ពេលវេលា ដោយផ្អែកសំខាន់ទៅលើភស្ដុតាង និង តួលេខជាក់ លាក់ កុំភូតកុហក ថ្វីត្បិតតែជាការងារស្មុគស្មាញ ប៉ុន្តែវាពិត ជាមានសារៈ សំខាន់ ខ្លាំងណាស់ ប្រសិនបើមិនដូច្នោះទេ គេនឹងស្មាន ហើយ ការស្មាននេះ នឹងធ្វើឲ្យ ព័ត៌មានហ្នឹងអាចនឹងខុស ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅសតវត្សទី២១នេះ ជាសម័យ បច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាពដូចជា កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វែសប៊ុក ធ្វីធ័រ និង យូធូប ជាដើម។ ដូច្នេះ អ្នកមើល និង អ្នកអាន គាត់មានជម្រើសច្រើន អាចបែកចែកខុសនិងត្រូវបាន សម្រាប់ការតាមដាននូវរាល់ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ ទាំងនៅក្នុង ប្រទេស ក្នុងតំបន់ និង នៅលើពិភពលោក ខណៈពេលបច្ចប្បន្ននេះ ការផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានភាពទូលំទូលាយជាងគេ ហើយ អ្នកសារព័ត៌មាន គាត់មានតែទូរស័ព្ទស្មាតហ្វូនមួយ គាត់អាចធ្វើការផ្សាយបាន ភ្លាមៗ អំពីព្រឹត្តិការណ៍នោះ ហេតុនេះ នៅក្នុងសង្គមប្រជាធិបតេយ្យ ការឆក់យក បេះដូង និង ខួរក្បាល របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ ជាពិសេសត្រូវ អត់ធ្មត់ ឲ្យបានខ្លាំងបំផុត ដើម្បីពន្យល់គេ និង ដើម្បីរួមគ្នាលុបបំបាត់ ព័ត៌មាន ក្លែងក្លាយ។ ដូច្នេះ ស្ថាប័នរបស់រដ្ឋ និងអ្នកសារព័ត៌មាន ត្រូវមានទំនាក់ទំនង ជាមួយគ្នាឲ្យបានល្អ ព្រោះថា នៅពេលមានព័ត៌មានបន្លំ ឬព័ត៌មានក្លែងក្លាយ ត្រូវតែឆ្លើយតបឲ្យបានលឿនមែនទែន កុំយកកំហឹងទល់កំហល់ សំខាន់ត្រូវរក អ្នក ដែលចេះនិយាយជាមួយ អ្នកសារព័ត៌មាន ហើយត្រូវអត់ធ្មត់ពន្យល់គេ ខណៈដែលមានអង្គភាព ឬអ្នកសារព័ត៌មានមួយចំនួន ផ្សាយខុសពីការពិត ឬនិយាយអាក្រក់ពីយើង យើងត្រូវតែឆ្លើយបំភ្លឺភ្លាមៗ ដល់ពេលយូរទៅ អ្នកដែល កុហក និង បំប៉ោងរឿង គាត់នឹងរអាខ្លួនឯង។ នៅក្នុងឱកាសនោះដែរ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមាន ចំណេះចំនួន ៣ គឺចំណេះដឹង ចំណេះធ្វើ និង ចំណេះគិត ទើបអាចបំពេញកិច្ច ការងារក្នុងផ្នែក ព័ត៌មាន នេះបានល្អ ប្រកបដោយវិជ្ជាជីវត្រឹមត្រូវ ៕