សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយ​សុវត្ថិភាព នាល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស បន្ទាប់ពីបានដឹកនាំគណៈប្រតិភូរដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាព រយៈពេល០៥ថ្ងៃនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

រូបថត៖ ជឹម ណារី