ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាលើកទឹកចិត្តឲ្យក្រុមហ៊ុនអចលនទ្រព្យត្រូវគោរពច្បាប់ កុំបោកប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ទីប្រឹក្សាអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​​រដ្ឋ ស​ភាកម្ពុជា  និង​​ជាអគ្គ​​នាយ​​ក​ក្រុមហ៊ុនKFAបាន លើក​​ទឹក​​ចិត្ត​​​​ដល់​​ក្រុមហ៊ុន​វិនិយោគ​​លើ​​អចលន​​ទ្រព្យ​​ក្នុងស្រុកទាំង​អស់​​ត្រូវ​​​គោរ​ពច្បាប់ និង​មានស្មោះ​​ត្រង់​​ជាមួយ​អតិថិជន កុំបោកប្រាស់ ដើម្បីទទួលបានការគាំទ្រ មានការទុក​​ចិត្តពី​​ប្រជាពលរដ្ឋ ​​អ្នក​​វិនិយោគជាតិ និងអន្តរជាតិកាន់តែខ្លាំងថែមទៀត។

ក្នុងពិធីសម្ពោធក្រុមហ៊ុនអចលនទ្រព្យ មហាលាភ រេស៊ីដិន ឯ.ក​​នៅព្រឹក​​ថ្ងៃទី1​​ខែមិថុនា ឆ្នាំ2019នេះស្ថិតនៅបុរីឈូក វ៉ា១ ឯកឧត្តមឧកញ៉ា នួន រិទ្ធីមានប្រសាសន៍ថា ទីផ្សារអចលន​​ទ្រព្យនៅ​​កម្ពុជា​មានការរីកចំរើនខ្លាំងមិនមានការថមថយនោះទេ ។ ដូច្នេះ ហើយ​​ក្រុមហ៊ុន​​ដែល​​រក​​ស៊ីលើ​​វិស័យនេះ ត្រូវទៅចុះបញ្ជីតាមច្បាប់កំណត់ ឲ្យបានត្រឹមត្រូវ​​ជាប្រយោជន៍​​​ការពារផល​​ប្រយោជន៍​ក្រុមហ៊ុន និងកាន់តែមានទំនុកចិត្តពីអ្នកទិញលក់។ ម៉្យាងវិញទៀតវាជាការ រួមចំណែកដ៏សំខាន់លើកកម្ពស់​​សេដ្ឋកិច្ច​​​កម្ពុជា​​ឲ្យកាន់​​តែរឹងមាំ​។

ក្នុងពិធីនោះដែរឯកឧត្តម ម៉ូត ទូល័ស ទីប្រឹក្សា​​ក្រសួង​​ព័ត៌មាន និងជាអ្នកប្រឹក្សាយោបល់ទៅលើ​​ផ្នែក​​អចលនទ្រព្យ​​បានមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យវិស័យអចន​​ទ្រព្យ​​កម្ពុជា​​មានសន្ទុះ​​រីកចំរើន​ដូចសពថ្ងៃនេះ ដោយផ្អែកលើគោលការណ៍សរ៣ គឺសរទី១ ស្ថេរភាពនយោបាយល្អ ប្រទេសជាតិ​មានសុខសន្តិភាព  សរទី២ ស្ថេរភាពសង្គម​​ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាល​​ធ្វើឲ្យប្រទេសជាតិមានសន្តិសុខល្អគ្រប់ទីកន្លែង ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងសរទី៣ គឺស្ថេរភាពសេដ្ឋកិច្ចកម្ពុជាមានសន្ទុះលឿន និង​​មាន​លំ​នឹងធ្វើឲ្យ​​អ្នកវិនិយោគ​​បរទេសមិន​​ស្ទាក់​​​ស្ទើរ​មកបណ្តាក់​ទុន លើ​វិស័យ​​អចលន​ទ្រព្យ​នេះ។ ជំមួយគ្នានោះឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​​​​​មានការបង្កើត​​ជាសហគ្រិន និងក្រុមហ៊ុនទាំងអស់ទៀតសោត​​ត្រូវគោរពតាមការ​​ណែ​នាំ​​របស់រាជរដ្ឋាភិបាល និងច្បាប់ដែលមានជាធរមានផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីសម្ភោធក្នុងពិធីសម្ពោធក្រុមហ៊ុនអចលនទ្រព្យ មហាលាភ រេស៊ីដិន ឯ.កនេះ ធ្វើឡើងក្រោមអធិបតីភាពពីឯកឧត្តមឧកញ៉ា នួន រិទ្ធីទីប្រឹក្សា​អគ្គម​​ហាព​​ញាចក្រី ហេង សំរិន ប្រធាន​​រដ្ឋស​ភាកម្ពុជា  និងជាអគ្គនាយកក្រុមហ៊ុន, ឯកឧត្តម ឯកឧត្តម ម៉ូត ទូល័ស ទីប្រឹក្សា​​ក្រសួង​​ព័ត៌មាន , លោក ឧកញ្ញា តេង រិទ្ធី , ហើយ​​មានការចូលរួមពីអ្ន​ក​​ពាក់​​​​​ព័ន្ធក្នុង​វិស័យអចលនទ្រព្យនេះ ប្រមាណ១០០នាក់ ដែលបានចូលរួម​​ចែក​​រំលែក​​បទ​ពិសោធន៍ និងការតាមដានសន្ទុះនៃការរីកចំរើនវិស័យសេដ្ឋកិច្ច សង្គម និងអចលនទ្រព្យនេះ ៕