រាជរដ្ឋាភិបាលបា្ររព្ធទិវាអបអរសាទរខួបលើកទី៧០ទិវាកុមារអន្តរជាតិ១មិថុនាយ៉ាងអធឹកអធម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុកសុខរិនវិទ្យុជាតិកម្ពុជា៖

រាជរដ្ឋាភិបាលបា្ររព្ធទិវាអបអរសាទរខួបលើកទី៧០ទិវាកុមារអន្តរជាតិ១មិថុនាយ៉ាងអធឹកធមក្រោមប្រធានបទលើកកម្ពស់សិទ្ធិតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាពដើម្បីធានាឧត្តមប្រយោជន៍របស់កុមារបានរួចផុតពីការធ្វើបាបលើរូបរាងកាយនិងការរំលោភបំពានផ្សេងៗទៀត។

  ទិវាកុមារអន្តរជាតិដែលប្រារព្ធធ្វើឡើងសាលសន្និសីទកោះពេជ្រនាព្រឹកថ្ងៃទី១ខែមិថុនានេះបានប្រព្រឹត្តទៅយ៉ាងមហោឡារឹកជាទីបំផុតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្រ្តីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសមាជិកសមាជិការាជរដ្ឋាភិបាលអង្គការស្ថាប័នពាក់ព័ន្ធទំាងសិស្សានុសិស្សកុមារាកុមារីចូលរួមយ៉ាងច្រើនកុះករជាង២៦០០នាក់។

  ថ្លែងនៅក្នុងពិធីអបអរសាទរនោះឯកឧត្តមវង់សូតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទាបានមានប្រសាសន៍ថាទិវាកុមារអន្តរជាតិ១មិថុនាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំតំាងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ។ឯកឧត្តមបានបញ្ជាក់ថាការកំណត់យកប្រធានបទលើកកម្ពស់សិទ្ធិតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាពមានគោលដៅសំខាន់ណាស់ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមទំាងឡាយរបស់កុមារជាពិសេសជំរុញឲ្យកុមារគ្រប់រូបបានចូលរួមយ៉ាងសកម្មដែលមានផលប្រយោជន៍ដល់សង្គមនិងការពារកុមារពីពលកម្មកុមារគ្រប់ទម្រង់ហើយរាជរដ្ឋាភិបាលនិងជំរុញការខិតខំឲ្យបានខ្លំាងក្លាថែមទៀតលើការអនុវត្តសិទ្ធិចម្បងៗទំាង៤របស់កុមារឲ្យមានប្រសិទ្ធភាព។

  ឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្រ្តីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានឲ្យដឹងថារាជរដ្ឋាភិបាលចាំបាច់ណាស់ត្រូវតែបង្កើនកិច្ចគាំពារដល់កុមារឲ្យកាន់តែមានប្រសិទ្ធភាពព្រោះកុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ឯកឧត្តមបញ្ជាក់ថាដើម្បីឲ្យធនធានមនុស្សនេះប្រកបដោយសក្តានុពលការផ្តល់កិច្ចការពារនិងការអភិវឌ្ឍកុមារគឺជាភារៈកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តបែបពហុវិស័យបញ្ជូលគ្នាដូចជាការលើកកម្ពស់គុណភាពអប់រំការការពារនិងថែទំាសុខភាពកុមារដោយផ្តោតពិសេសលើកកុមាររងគ្រោះនិងកុមារងាររងគ្រោះ។ឯកឧត្តមបានអៈអាងថារាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តគំនិតផ្តួចផ្តើមដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារតាមរយៈការលើកកម្ពស់ដល់សាធារណៈជនបណ្តុះបណ្តាលអាជ្ញាធរពាក់ព័ន្ធនិងគាំទ្រសកម្មភាពទប់ស្កាត់រួមទំាងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមការអប់រំឪពុកម្តាយក្នុងការថែទំាកុមារតាមបែបវិជ្ជមានជំនាញដោះស្រាយសម្រាប់បញ្ហាប្តីប្រពន្ធកម្មវិធីបំណិនជីវិតអប់រំសុវត្ថិភាពនិងកម្មវិធីសុខភាពមាតានិងទារក។

តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានបង្ហាញការអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលបានរៀបចំព្រឹត្តិការណ៍លើកកម្ពស់សិទ្ធិកុមារនេះឡើងដោយបានបង្ហាញពីការពីការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់កិច្ចគាំពារកុមារហើយធ្វើឲ្យកម្ពុជាក្លាយជាជាទីកន្លែងកាន់តែល្អប្រសើរសម្រាប់កុមារបានរីកធំធាត់ចម្រើនវ័យរបស់ពួកគេ។

សូមបញ្ជាក់ថាមនុស្សជាតិនៅទូទំាងពិភពលោកបានចងចាំនូវអំពើឧក្រឹដ្ឋកម្មរបស់ពួកហ្វាសស៊ីលអ៊ីត្លែរដែលបានកាប់សម្លាប់ស្រ្តីនិងកុមារនៅក្នុងអំឡុងឆ្នាំ១៩៤២ដល់ឆ្នាំ១៩៤៤នៃសង្គ្រាមលោកលើកទី២ដែលជាមហាសោកនាដកម្មមិនអាចបំភ្លេចបាន។ផ្តើមចេញពីបញ្ហានេះហើយទើបបណ្តាប្រទេសទំាងអស់នៅលើពិភបលោករួមគ្នាលើកកម្ពស់សិទ្ធិកុមារលុបបំបាត់អំពើហិង្សានិងអំពើអមនុស្សធម៌ដើម្បីថែរក្សាសន្តិភាពពិភពលោក៕