ឆេះផ្ទះមួយខ្នង​ ទាំងព្រឹកនៅទីរួមខេត្តកំពង់ចាម

វិទ្យ្ជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្ត កំពង់ចាម៖

មានករណីអគ្គិភ័យមួយបានឆាប់ឆេះផ្ទះមួយខ្នង​ ដែលបានបណ្តាល មកពីទុសេខ្សែភ្លេីង​ នៅវេលាម៉ោង៤ទាប់ភ្លឺ​ ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០១៩​ ស្ថិតក្នុងភូមិស្វាយក្រហមគែ​ សង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។

បេីតាមសាក្សីបានឲ្យដឹងថា​ ផ្ទះដែលរងគ្រោះ​ មានម្ចាស់ឈ្មោះ​ សា​ សម្រស់​ ភេទស្រី​ អាយុ៥១ឆ្នាំ​ រស់នៅភូមិកេីតហេតុខាងលេី​
បណ្តាលឲ្យមានការខូចខាតឆេះផ្ទះទាំងស្រុង ហើយមិនគ្រោះថ្នាក់ដល់មនុស្សឡេីយ។ប៉ុន្តែមិនទាន់មានរបាយការណ៍បង្ហាញពីទំហំទ្រព្យសម្បត្តិខូចខាតដោយសារភ្លើងឆេះនោះទេ៕