ប្រមុខរដ្ឋាភិបាលកម្ពុជានិងជប៉ុនអញ្ជើញក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីកា​រផ្តល់​ជំនួយ​ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖


នៅព្រឹកថ្ងៃទី៣១ឧសភា ដែលជាថ្ងៃចុង ក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទអន្តរជាតិ​លើក​ទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនសូ អាបេ បានអញ្ជើញ ធ្វើជាសា​ក្សី​នៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារ នៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រទេស កម្ពុជាចំនួន២ ៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានី យកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និងទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩ លាន យ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញ និង ពេញ សមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត វិសាមញ និងពេញសម ត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ។


ក្នុងឱកាសនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា -ជប៉ុន ក៏បានអញ្ជើញធ្វើជំនួបពិ ភាក្សាទ្វេភាគី ក្នុង​កម្មវិធីអាហារថ្ងៃត្រង់ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល។ ទាក់ទិនទៅនិងជំនួប អាហារ ថ្ងៃត្រង់នោះ បើតាម​ប្រសាសន៍​របស់ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីបានអោយដឹងថា៖
នៅក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានស្វាគមន៍សម្តេចតេជោ និងថ្វាយព្រះពរដល់ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ក្នុងឱ កាសចម្រើនព្រះជន្ម ថ្មីៗនេះ  ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៏ថា ជប៉ុន​នឹ​ង​បន្ត ជួយដល់ប្រទេសកម្ពុជា រួមទាំងកិច្ចការប្រជាធិប តេយ្យផងដែរ។


ឯកឧត្តម អាបេ បានកោតសរសើរ ដល់ស្ត្រីខ្មែរពីររូប ដែលបានធ្វើការនៅប្រទេសជប៉ុន ដោយ​ចាត់​ទុក​ថាជា​គំរូ​ដែលធ្វើការបានល្អ ហើយឯកឧ​ត្តម​បាន​មាន​ប្រសាស​ន៍ថា យើងនឹងបន្តធ្វើការពង្រឹងទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​ទាំងពីរដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជា ពិសេសពាក់ព័ន្ធទៅនិងកំពង់ផែនៅខេត្តព្រះសី ហនុ ដែលជប៉ុន​ធ្លាប់បានធ្វើសហប្រតិបត្តិការរួចមកហើយ។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ ឯកឧត្តមបានលើក ឡើងថា ធ្វើយ៉ាងណាឲ្យតំបន់​របស់យើង ​មានមានលក្ខណៈសេរីនិងបើកចំហរ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន​ហ្សូអាបេ ដែលបានលើកឡើងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា។​ ឆ្លៀត​ឱកាសនេះសម្តេច​តេជោ​នាយ​ក​រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រទេ សជប៉ុន ជាពិសេសសម្រា​ប់ជំ​នួយលំហូ​សេដ្ឋកិច្ច​ទាំង​ឡាយ ប្រកបដោយ ប្រជាធិបតេយ្យ  ហើយសន្យាថានឹងបន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយគ្នាជាមួយប្រទេ សជប៉ុននេះ។ រីឯ គំនិតផ្ដួចផ្ដើមដែលឯ.ឧ shin zo abe បានលើកឡើ​ងអំ​ពីលក្ខណៈសេ​រី និងបើកចំហរនៅក្នុងតំបន់ សម្ដេចបានចាត់ទុកថាគឺពិតជាល្អណាស់ ដែលនឹងធ្វើឲ្យមានស្ត​ង់ដា​រជាមួយ​នឹង​បណ្តាប្រទេស​ផ្សេងទៀតនៅក្នុងតំបន់នេះ។
សម្ដេចតេជោក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានសរសើរ ដល់ស្ត្រីខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសជប៉ុន ដែលចាត់ទុកថាជាគំរូ ធ្វើការបានល្អនោះ។ សម្ដេច​ក៏បា​នរំលឹក​អំពីការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ទាំងពីរ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សនិងគម្រោ ងសាងសង់ផែនៅខេត្តព្រះសីហនុ ហើយ​សម្ដេច​ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ច កន្លងមកនេះ ដែល​បានរួម​ចំណែក​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបានក្នុងរង្វង់ជាង៧%ប្រចាំឆ្នាំ ដែល​ធ្វើឲ្យថវិកាជាតិមានការកើនឡើងនិង មានការ​កែទម្រង់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
ទោះបីជាមានការអភិវឌ្ឍន៍រីកចម្រើន ប៉ុន្តែកម្ពុជានៅមានការប្រឈម ដែលត្រូវការជំនួយបន្ថែមទៀតជាពិសេស កម្ចីសម្បទាន និងជួយធ្វើយ៉ាងណាឲ្យប្រទេសជប៉ុន លើកទឹកចិត្តឲ្យ​មាន​យោគិ​នម​កប​ណ្ដា​ក់ទុននៅក្នុង​ប្រទេស​កម្ពុជា។
សម្ដេចតេជោ ថា  ថ្វីដ្បិត ជប៉ុនមានវិនិយោគក្នុងលំដាប់ថ្នាក់ទី 6 នៅប្រទេសកម្ពុជា​  ប៉ុន្តែ​វិនិយោគិន​ជប៉ុន​គឺប្រក​ប​ដោយគុណភាព ។ យ៉ាងណាមិញ ​ដូច​ជាក្រុមហ៊ុន​ជប៉ុ​នមួ​យចំ​នួន​ដែលបានទៅបណ្ដាក់ទុននៅក្នុងប្រទេ​សកម្ពុជា​ហើយ​នោះ​គឺ​ជាក្រុមហ៊ុនដែល មានគុណភាព។
សម្តេចក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនបន្តជួយធ្វើយ៉ាងណា ជំរុញលើកទឹកចិត្តឲ្យវិនិយោគ ទុនជប៉ុនទៅ បណ្ដាក់​ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទន្ទឹមនេះសម្ដេចតេជោ ក៏បានលើកនូវសំណើមួយចំនួនទៀត ជូនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនឲ្យជួយទី១ បន្តលើការដោះមីននៅកម្ពុជាដល់អង្គការស៊ីម៉ាក់ ដែល គម្រោង 3 ឆ្នាំ​តទៅមុខទៀត ត្រូវការថវិកាប្រមាណ 28 លានដុល្លារអាមេរិក សម្រាប់ខេត្ត 3 បាត់ដំបង ប៉ៃលិន ពោធិ៍សាត់។
ទី២.ដោយសារឆ្នាំនេះកម្ពុជាមានកង្វះអគ្គិសនី ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យអគ្គិសនីកម្ពុជា ប្រើ​ប្រាស់​មិនគ្រប់គ្រាន់ ដូច្នេះសម្ដេចស្នើឲ្យភាគីជប៉ុនជួយ ពិចារណាលើសំ ណើនេះ ជាពិសេស​ការ​ពិភាក្សាកន្លង​មក​រវាង​អង្គការចៃការ និងក្រសួងរ៉ែនិងថាមពល ដែលបានចុះសិក្សា ក្នុង​ការ​ត​បណ្ដាញពីព្រំដែនឡាវ​មក​ភ្នំពេញ​ដែល​មាន​ប្រវែងជាង 350 គីឡូម៉ែត្រ ដើម្បីទិញភ្លើងចេញពីប្រទេសឡាវ។ ពាក់ព័​ន្ធនឹង​បញ្ហាថែរក្សា​សុខសន្តិភាព​ក្នុង​ក្រប​ខណ្ឌអង្គការ សហប្រជាជាតិដែលកន្លងមកប្រទេសទាំងពីរបានបញ្ជូនកងទ័ព​មួកខៀវទៅ​កាន់​បណ្ដាប្រទេស​មួយ​ចំនួននោះ សម្ដេចតេជោក៏បានស្នើឲ្យកងទ័ពមួកខៀវនៃប្រទេសទាំងពីរ មានការ​ផ្លាស់​ប្ដូរព័ត៌ មានពីគ្នាទៅវិញទៅមក សំដៅ​ធ្វើ​យ៉ាងណា​កាត់​បន្ថ​យនូវ​ការ​គំរាមកំហែង ដល់ទាហានមួកខៀវនេះ។ មិន​ត្រឹមតែប៉ុណ្ណោះ​ទេ គឺធ្វើយ៉ាងណាបញ្ចៀសកុំឲ្យមានការបាត់បង់ជីវិតដល់កងទ័ពមួកខៀវនេះ។ជា​ចុងក្រោយសម្តេ​ចតេ​ជោនាយករដ្ឋមន្ត្រីបានអញ្ជើញ​ឯកឧត្តម​នាយ​ករដ្ឋមន្ត្រី shinzo abe អញ្ជើញទៅ​ចូលរួម​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ី​អឺរ៉ុបនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ 2020 ខាង មុខ។
ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេ បានមានប្រ​សាស​ន៍ថា​ពាក់​ព័ន្ធនឹង​ការ​វិនិយោគ​ពី​ជប៉ុនទៅកម្ពុជា ឯកឧត្តមស្វាគមន៍ចំពោះ វិធានការ ដែលសម្ដេចតេជោបានដាក់ចេ ញកន្លងមកនេះ ក្នុង​ការ​កាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នឹក្នុងប្រទេសកម្ពុជាដើម។
ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តមានវិធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការ ប្រកួតប្រជែង និងស្នើ សុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយ​ឯ​ក​ឧត្តម​បានមានប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយ​ជប៉ុន​ត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែ​នៅប្រទេ​សកម្ពុជាហើយ​ឧត្តម​បាន​ស្វាគមន៍ ចំពោះការពិភាក្សារវាងអង្គការចៃកានិងកំពង់ផែនៅខេត្តព្រះសីហនុ។
ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ ឯកឧត្ត​មនាយករដ្ឋមន្ត្រីជប៉ុនបាន​មានប្រសាសន៍ថា​ជប៉ុនគឺ​កំពុង​តែយក​ចិត្តទុកដាក់ជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះហើយ ដែលជានិ​ច្ចកា​លជ​ប៉ុ​នតែ​ងតែ​ចូល​រួម​ក្នុ​ងការជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្សដល់ប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញជប៉ុនបានផ្ដល់ ជំនួយ​មួយចំនួន​ដូច​ជាកម្ចី ហិរញ្ញប្បទាន ជាពិសេសគឺសម្រាប់ការអភិវ ឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយពាក់​ព័ន្ធ​នឹង​ពលករមកធ្វើការនៅប្រទេសជប៉ុននេះ និងប្រើប្រាស់ម​ជ្ឈម​ណ្ឌលវ​ប្បធ​ម៌ជ​ប៉ុន តាមរ​យៈកា​រផ្លាស់​ប្ដូរវប្បធម៌រវាង​គ្នា​។
ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយលើវិស័យអគ្គិស នី ឯកឧត្ត​មនា​យក​រដ្ឋមន្ត្រីជប៉ុ​នបា​នឲ្យ​ភាគីកម្ពុ ជាធ្វើការពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុនប្រ ចាំទីក្រុងភ្នំពេញ រីឯសំណើពីបញ្ហាការដោះមានក៏ដូច្នោះដែរ ក៏សូមឲ្យធ្វើការ​ពិភាក្សាជាមួយនឹងអគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញផងដែរ។
ជាចុងក្រោយឯកឧត្តមបានស្វាគមន៍កម្ពុជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ 2020 ខាងមុខ ដែលពេល នោះយើងនឹងអាចពិភាក្សាគ្នាលើបញ្ហាមួយ ចំនួន។ឯកឧត្តមបានគូសបញ្ជាក់ថាឯកឧត្តមនឹងបន្ត ទទួលយុ​វជ​នវ័​យក្មេ​ង​ឲ្យម​កសិ​ក្សាដក​ពិសោ​ធនៅ​ប្រទេស​ជប៉ុ​នផ​ង​ដែរ​ហើយឯក​ឧត្ត​មសង្ឃឹម​ថាសូម​ឱ្យសម្ដេចបន្ត ការកែទម្រង់នៅក្នុងប្រទេ សកម្ពុជា ជាពិសេសការពង្រឹងច្បាប់។ ឯកឧត្តម​ក៏បានលើកឡើងផង ដែរអំពីបញ្ហាឧបទ្វីបកូរ៉េដែលកូរ៉េខាងជើងមានការបាញ់កាំ ជ្រួចដែលចាត់ទុកជាការរំលោភ សន្ធិសញ្ញានៃ​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអ្វីដែលសំខាន់ជាងគេទៀត ត្រូវតែអនុវត្តឲ្យបាន ម៉ត់​ចត់​នូវ​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិ ហើយសង្ឃឹម​ថាក​ម្ពុ​ជា​នឹង​ចូល​រួមក្នុង​ការ​អនុវត្តន៍នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិផងដែរ។ ដូច្នេះ​ឯកឧត្តម​ចង់ឲ្យជប៉ុន​និងកម្ពុជាមាន ការសហការគ្នា ដើម្បីអនុវត្តលើបញ្ហាពាក់ព័ន្ធលើបញ្ហាឧបទ្វីបកូរ៉េ រួមទាំង​បញ្ហា​នៃការចាប់​ជំរិត​ជនជាតិជប៉ុនផងដែរ។