សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតសម្រាប់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន។

អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់សម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ។

រូបថត៖ កុក គី