ស្ថានទូតចិន សហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិនប្រគល់រង្វាន់ជូនជយ័លាភី ១៥រូប ដែលបានចូលរួមប្រកួតស្នាដៃវីដេអូខ្នាតខ្លី

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត 

MCស្ថានទូតចិនប្រចាំនៅកម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់ជយ័លាភី១៥រូប នៅក្នុងការប្រកួតស្នាដៃវីដេអូខ្នាតខ្លីស្តីអំពី “សន្យាជួបគ្នានៃទន្លេឡានឆាង-មេគង្គ” ។

វីដេខ្នាតខ្លីដែលដាក់មកប្រកួតប្រជែងទាំងអស់នេះមានរយៈពេល ១នាទី ។

ជយ័លាភីទាំង១៥រូប ។

ជយ័លាភីទាំង១៥រូប រួមមាន៖
A-ជយ័លាភីពិសេស គឺ បេក្ខជន Yoeur Chantha ទទួលបាន កាមេរ៉ាឌីជីថល ចំនួន១គ្រឿង (តម្លៃ១០០០$)និង វិញ្ញាបនបត្រ។
B-ជយ័លាភីលេខ ១ គឺ បេក្ខជន Qin Chunzhi និង បេក្ខជន Zharon Sokry ទទួលបានទូរស័ព្ទដៃម៉ាកហួវៃ ចំនួន១គ្រឿង (តម្លៃ ៦៦៦$ក្នុងមួយគ្រឿង) និង វិញ្ញាបនបត្រ។
C-ជយ័លាភីលេខ ២ គឺ បេក្ខជន Wang Yu Yu, បេក្ខជន Thea Sothun, បេក្ខជន Kin Chantol និងបេក្ខជន Phan Chansey ទទួលបានសំបុត្រយន្តហោះភ្នំពេញ-ក្វាងចូវ (តម្លៃ៣០០$ក្នុងមួយឈុត) ទៅវិញទៅមក១ឈុត និង វិញ្ញាបនបត្រ។
D-ជយ័លាភីលេខ៣ គឺ បេក្ខជន Chen Gang , បេក្ខជន Zhang Shijie , បេក្ខជន Li Yuhui , បេក្ខជន Luy Sethy , បេក្ខជន Virak Runrasmey , បេក្ខជន Aaron Lau, បេក្ខជន Li Zhen និង បេក្ខជន Phan Yasy ទទួលបានកាមេរ៉ាចល័ត ចំនួន១គ្រឿង (ក្នុង១គ្រឿងតម្លៃ២០០$) និង វិញ្ញាបនបត្រ។

ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីស្វាគមន៍ ដល់ខួបនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ2019 និង ដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរ និងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គនេះ។

ឯកឧត្តម វ៉ាង វិនធៀនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ និងអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីនេះឡើង។

 ឯកឧត្តម ជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាយន្តការបែបថ្មី មានប្រទេសទាំង៦កំពុងផ្តល់ផលប្រយោជន៍រួមគ្នាកាន់តែទូលំទូលាយ លើគ្រប់វិស័យធ្វើឲ្យមានថាមពលថ្មី សម្រាប់ប្រទេសក្នុងតំបន់រួមទាំងកម្ពុជា ជាពិសេស ផ្តល់ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

 ឯកឧត្តម បញ្ជាក់ថា សម្រាប់សប្តាហ៍មេគង្គ-ឡានឆាង ក្រៅពីការប្រកួតវីដេអូខ្នាតខ្លីនេះ ក៏មានកម្មវិធីផ្សេងៗទៀត ដែលប្រទេសជាសមាជិកទាំង៦រៀបចំឡើង ក្នុងរួមមានទាំង វេទិការសាធារណ ការប្រកួតកីឡាបាល់ទាត់ ផងដែរ ជាពិសេស កម្មវិធីប្រកួតវីដេអូនេះទទួលការគាំទ្រយ៉ាងទូលំទូលាយពីភាគិចិននិងកម្ពុជា មានមនោសចេនាយ៉ាងជ្រាលជ្រៅពីគ្រប់ភាគី

សន្យាទន្លេឡានឆាង- មេគង្គ” គឺជាប្រធានបទសំខាន់របស់វីដេអូប្រកួត ដែលមានគោលដៅបង្ហាញអំពី មនោសញ្ចេតនាដ៏ជ្រាលជ្រៅស្ថិតនៅក្រោមបរិបទ “ ផឹកទឹកទន្លេតែមួយ មិត្តភាព និង មនោសញ្ចេតនាជិតស្និទ្ធនឹងគ្នា ទាំងវិសយ័វប្បធម៌ កីឡា និងសេដ្ឋកិច្ចជាដើម។

ទន្លេឡានឆាង មានប្រភពមកពីតំបន់ឈីងហាយប្រទេសចិន បានបន្តហូរចុះមកក្រោមកាត់តាមប្រទេសចំនួន៥នៃតំបន់អាស៊ីអាគ្នេយ៍ដែលរួមមាន កម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។នៅអាស៊ីអាគ្នេយ៍ទន្លេឡានឆាង ត្រូវបានប្រសិទ្ធិនាមថា “ ទន្លេមេគង្គ ” ។កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គគឺជាយន្តការនៃកិច្ចសហប្រតិបត្តិការអនុតំបន់ទម្រង់ថ្មីនៃការកសាងនិងដាក់ចេញរួមគ្នារវាងប្រទេសចិន និងប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម៕