ក្រសួងសុខាភិបាល ប្រកាសឲ្យមន្ទីរសុខាភិបាលដាក់ពាក្យប្ដឹងដល់អ្នកប្រកបអាជីវកម្មខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ដោយ លោក ជួន បូណា៖

ក្ខាក្រសួង​ភិបាល បានប្រកាស ឲ្យ មន្ទីរសុខាភិបាលគ្រប់រាជធានីខេត្ដចាត់ចែងតាមផ្លូវច្បាប់ ដើម្បីរៀបចំឯកសារ គតិយុត្ដិប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប្រយោជន៍ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

យោងតាម សេចក្តី ប្រកាស ព័ត៌មាន របស់ ក្រសួង សុខាភិបាលនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩នេះបានឲ្យដឹងថា ការប្រកាសនេះ ខណៈ ដែល ក្រសួងសង្កេតឃើញថា នៅមានអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ បណ្ដាលឲ្យខាតបង់ថវិកា ប៉ះពាល់ សុខភាព និងឈានដល់បាត់បង់ជីវិតប្រជាពលរដ្ឋទៀតផង។

ក្នុងករណីនេះ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងនូវសេវាសុខាភិបាលខុសច្បាប់ ក្រសួង សុខាភិបាល បានស្នើអោយថ្នាក់ដឹកនាំនៅតាម មន្ទីរសុខាភិបាលគ្រប់រាជធានីខេត្ដចាត់ចែងតាមផ្លូវច្បាប់ ដើម្បីរៀបចំឯកសារ គតិយុត្ដិប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕