សម្តេច ហេង សំរិន អញ្ជើញចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងច័ន្ទ

AKP វៀងច័ន្ទ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសវនាការជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចដឹក​នាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ ។

រូបថត៖ រដ្ឋសភា