ប្រធានរដ្ឋសភាឡាវ ទទួលបដិសណ្ឋារកិច្ចសម្តេច ហេង សំរិន និងអមដំណើរត្រួតពល នៅទីក្រុងវៀងច័ន្ទ

AKP វៀងច័ន្ទ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩–

លោកជំទាវ ផានី យ៉ាថូទូ (Pany Yathotou) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញទទួល​បដិសណ្ឋារកិច្ច សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងអមដំណើរត្រួតពល មុនជួបសវនាការ នៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ។

រូបថត៖ រដ្ឋសភា