ប្រជាពលរដ្ឋជួបជីវភាពខ្វះខាត បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ -លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១១០គ្រួសារ ចំនួនពីរភូមិ គឺភូមិស្រអែមជើង និងភូមិធម្មជាតិ ស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។

លោក ពឹង ទ្រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សប្បុរ សាសនាអ្វីឡើយ និងបានផ្តាំផ្ញើសុំឱ្យបងប្អូន ថែរក្សាសុខភាពត្រូវហូបស្អាត ផឹកស្អាតជានិច្ច ត្រូវចៀសឱ្យឆ្ងាយពីបទល្មើសផ្សេងៗដែលជាអំពើខុសច្បាប់ ជាពិសេសគឺគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ គ្នា។

សូមបញ្ជាក់ថា អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋក្នុងពេលនោះ គឺមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួ ៕

ដោយ ទិត ស្រ៊