សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតអោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី ដឹកនាំគណះប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៣០ ខែឧសភានេះ បានអនុញ្ញាតអោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី ដឹកនាំគណះប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។


តាមការអោយដឹងពីឯកឧត្តម កៅ គឹម ហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអោយដឹងក្រោយជំនូបថា នៅក្នុងជំនូបនេះលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាផ្តល់ការអនុញ្ញាតអោយរូបលោកនិងគណះប្រតិភូចូលជួបសំដែងការគួរសម។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ បានគោរពរាយការណ៏ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនមីណេបៀបាន និងកំពុងវិនិយោគក្នុងប្រទេសកម្ពុជារួចហើយ ប៉ុន្តែក្រុមហ៊ុននេះនៅតែពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀបានជំរាបសម្តេចតេជោបន្តថា ដោយ សារតែរាជរដ្ឋាភិបាលបានផ្តល់ឪកាសអោយក្រុមហ៊ុនរបស់លោកវិនិយោគនៅក្នងប្រទេសកម្ពុជាទទួលបានជោគជ័យ ដូច្នេះក្រុមហ៊ុនមីណេបៀនឹងជួយរៀបចំបំពាក់អំពូលភ្លើងនៅតាមដងផ្លូវ នៅក្នុងរាជធានីភ្នំពេញចំនួន៥ពាន់គោម និង ខេត្តសៀមរាប២ពាន់គោម ដោយបច្ចេកទេសទំនើបអូតូម៉ាទិច មិនតខ្សែអគ្គិសនី។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ខាងក្រុមហ៊ុន មីណេបៀដែលបានជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំអោយខាងក្រុមហ៊ុនបន្តធ្វើការងារនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅកម្ពុជា។
ជាមួយគ្នាលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរអំពីវិភាគទានរបស់ក្រុមហ៊ុនជួយដល់កីឡាបាល់ទាត់ថ្នាក់ជាតិរបស់កម្ពុជារយះពេល២ឆ្នាំ ។
ដោយសារតែក្រុមហ៊ុនមីណេបៀ បានចូលរួមចំណែកបណ្តុះបណ្តាលធបធានមនុស្សនៅកម្ពុជា សម្តេចក៏បានណែនាំអោយក្រុមហ៊ុននេះបន្តជួយអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា៕