សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា ប្រធានធនាគារ ចេត្រាស់ធ៏ ដឹកនាំគណះប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងត្យូក្យូ ប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៣០ខែឧសភានេះបានអនុញ្ញាតអោយលោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank) ដឹកនាំគណះប្រតិភូចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅទីក្រុងត្យូក្យូប្រទេសជប៉ុន។

តាមការអោយដឹងពីឯកឧត្តមកៅគឹមហួនរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានអោយដឹងក្រោយជំនូបថានៅក្នុងជំនូបនេះលោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank) បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាផ្តល់ការអនុញ្ញាអោយរូបលោកគណះប្រតិភូចូលជួបសំដែងការគួរសម។លោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank) បានជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តីថាកន្លងមកនេះលោកបានទិញភាគហ៊ុនរបស់ធនាគារANZ Royal លោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank) បានជំរាបសម្តេចបន្តថាដូច្នេះពេលនេះរូបលោកនឹងធ្វើការសហការការងារជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ាគិតម៉េង

ជាការឆ្លើយតបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានណែនាំអោយលោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank)ធ្វើការសហការជាមួយក្រុមហ៊ុនខ្មែរពោលគឺជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ាគិតម៉េង

ក្នុងឪកាសនេះលោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank) បានជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តីថាតាមផែនការលោកមានគំរោងប្តូរឈ្មោះធនាគារANZ Royal ទៅជាធនាគារចេត្រាស់ធ៏រ៉ូយ៉ាល់(J Trust Royal Bank)វិញហើយគ្រោងនឹងប្តូរឈ្មោះនៅខែសីហាខាងមុខនេះ។

លោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank) ក៏បានជំរាបសម្តេចតេជោទៀតថាកន្លងទៅខាងធនាគារANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេប៉ុន្តែធនាគារចេត្រាសធ៏រ៉ូយ៉ាល់នឹងផ្តល់ប្រាក់កម្ចីរឺឥណទានទៅក្រុមហ៊ុនខ្មែរ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអោយលោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank)ជួយដល់ក្រុមហ៊ុនខ្មែរដែលតំរូវការឥណទានជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអបអរសាទរដល់ក្រុមហ៊ុនចេត្រាសធ៏របស់ជប៉ុនដែលបានទៅបណ្តាក់ទុកនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបង្ហាញការរីករាយនឹងស្វាគមន៏សំរាប់លោកណូប៊ូយ៉ុងស៊ិហ្វូជិសាវ៉ា(Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៏(J Trust Bank)