អង្គការ ជីវិតសត្វស្លាបអន្តរជាតិ លើកស្លាកព័ត៌មាន ដើម្បីអភិរក្សសត្វត្រយងយក្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ — អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife International Cambodia) បានលើក ស្លាកព័ត៌មាន ក្នុងការបង្ហាញពីសត្វស្លាប់សំខាន់ៗ ដែលជិតផុតពូជ ដើម្បីផ្សព្វផ្សាយ ឱ្យមានការការពារ​និងអភិរក្ស ពពួកសត្វដ៏កម្រនេះ ។នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩នេះ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ​នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ ២០១៩ នេះ។

ក្នុងការនោះដែរ ក៏មានស្លាកព័តមានចំនួន៥ ត្រូវបានដំឡើងនៅទីតាំងសំខាន់ៗ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការចូលរួមអភិរក្សនូវប្រភេទសត្វសត្វស្លាប​ជិត​ផុតពូជដូចជា ត្រយងយក្ស និង ត្រយងចង្កំក ស នៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្ត​រតនគិរី និងខេត្ដមណ្ឌលគិរី។ ជាមួយគ្នានេះ ការបាត់បង់ទីជម្រក ការបបាញ់ និងការរំខានគឺ ត្រូវបានអង្គការ BirdLife International Cambodia ថាជាកត្តាគំរាមកំហែងចម្បង​ដល់សត្វ​ត្រយងជិតផុតពូជទាំងនេះ ដោយត្រូវសូមចូលរួមការពារសត្វស្លាបតំណាងជាតិយើង​ទាំង​អស់​គ្នា៕

ដោយ ណយ នឿន (ប្រភព៖ BirdLife International Cambodia)