ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្រ្តីរបស់រដ្ឋបាល រាជធានីភ្នំពេញទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការរបស់ពួកគាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ បង្ខិតសេវាឱ្យកៀកកិតជាមួយនឹងប្រជាពលរដ្ឋ។ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំបែបនេះ ខណៈដែលឯកឧត្ដមអញ្ជើញជា អធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងរបស់មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន១៦ រូប នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា  ក្នុងនាមជាមន្រ្តីរាជការរបស់រដ្ឋបាលរាជធានី​ភ្នំពេញត្រូវធ្វើ​ខ្លួនឱ្យបានល្អ យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ រហ័ស​ទាន់ចិត្ត ទាន់​ពេលវេលា ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និង ស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។  មន្រ្តីរាជការទទួលប្រាក់ បៀវត្សរ៍ពីរដ្ឋ ដូច្នេះត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានដិតដល់ ព្រោះកាលណាផ្តល់សេវាជូន ប្រជាពលរដ្ឋបានល្អ និងទាន់ចិត្តនោះ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការ ទទួលបានចំណូលពន្ធចូលថវិកាជាតិ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា មន្ត្រីរបស់យើងបើចង់បានតួនាទីខ្ពស់ ត្រូវប្រឹងប្រែងបំពេញការងារឱ្យបានល្អ ស្លៀកពាក់សមរម្យ និងគោរពពេលវេលា។ ការតែង តាំងនិងផ្ទេរតំណែងរបស់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ តាមឋានានុ ក្រមរបស់ក្រសួងមហាផ្ទៃពីតូចទៅធំ។

សូមបញ្ជាក់ថា មន្ត្រីរាជការ រចនាសម្ព័ន្ធសាលារាជធានីភ្នំពេញដែលត្រូវប្រកាសតាំង មុខតំណែង និងផ្ទេរភារកិច្ចចំនួម១៦រូបរួមមាន៖ ១. លោក ជិន ប៊ុនធឿន ត្រូវបាន តែងតាំង ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ។ ២.  លោក នួន អំណាវុធ នាយកទីចាត់ការគ្រប់ គ្រង សំណង់និងបរិស្ថាន។ ៣. លោក ម៉េត មាសភក្តី ជានាយកទីចាត់ការផែនការនិងវិនិយោគ ។ ៤. លោកស្រី ដោ សម្ផស្ស ជានាយិកាទីចាត់ការរដ្ឋបាល។ ៥.លោក ម៉ៅ បូណែត ជាអនុ ប្រធានផ្នែកទទួលពាក្យបណ្ដឹងនៃការិយាល័យប្រជាពលរដ្ឋ។ ៦. លោក ស៊ុក សង្វាពេជ្រ ជានាយរងទីចាត់ការរដ្ឋបាល។ ៧. លោក តូច ពណ្ណរាយ នាយករងទីចាត់ការទំនាក់ ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ។ ៨. លោក អ៊ិន អាស្នា ជានាយករងទីចាត់ ការគ្រប់គ្រងសំណង់ និងបរិស្ថាន។ ៩.លោក ឃាង វណ្ណៈ ប្រធានការិយាល័យទំនាក់ ទំនងសាធារណៈនិងពិធីការ។ ១០.លោក សុខ សៀងហុង ប្រធានការិយាល័យរបៀប និងឯកសារ។ ១១. លោក ប៊ុន ដារ៉ា ប្រធានការិយាល័យសេដ្ឋកិច្ចនិងសង្គមកិច្ច។ ១២. លោក ឃុំ  គាង ប្រធានការិយាល័យគ្រប់គ្រងសំណល់។ ១៣. កញ្ញាខុន ខេម៉ា ប្រធានការិយាល័យ ទំនាក់ទំនងអន្តរជាតិ។ ១៤. កញ្ញា សម ស្រីលក្ខណ៍ ជាអនុប្រធានការិយាល័យទំនាក់ ទំនង អន្តរជាតិ។ ១៥.លោក ហឿន គន្ធី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច និង១៦. លោក គុណ ម៉ាលីន ជាអនុប្រធានការិយាល័យបច្ចេកទេស និងត្រួតពិនិត្យផលប៉ះ ពាល់បរិស្ថាន៕

ដោយសួស សំរិត