ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យភារៈធារីស្ថានទូតអាម៉េរិក និងតំណាងទីភ្នាក់ងារអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ —


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យ លោក Michael Newbill ភារៈធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការ នៃទីភ្នាក់ងារអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (US Agency for Global Media) ចូលជួបសម្តែងការគួរសម ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា និងពិភាក្សាការងារ អំពីការបើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា