ក្រុមជនជាតិស៊ែប៊ី តវ៉ាប្រឆាំងនឹងសកម្មភាពរបស់ប៉ូលិស នៅភាគខាងជើងកូសូវ៉ូ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ទីភ្នាក់ងារសារព័ត៌មានស៊ែប៊ី Tanjug បានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សជា​ច្រើន​​បាន​ចេញមកតវ៉ានៅកណ្តាលទីប្រជុំជន Kosovska Mitrovica នៅភាគខាងជើងនៃកូសូវ៉ូ​ ដែល​មិនទទួលស្គាល់នោះ។

តាមព័ត៌មានរបស់ទីភ្នាក់ងារនេះបានឱ្យដឹងថា ការជួបជុំគ្នានេះ បានចាប់ផ្តើមនៅពេល​ថ្ងៃ​ត្រង់ម៉ោងក្នុងស្រុក អភិបាលក្រុងលោក Goran Rakic ​​បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ា​ដោយអំពាវនាវឱ្យពួកគេរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់។ គាត់បាននិយាយថា «ខ្ញុំសុំអ្នកឱ្យ​ទប់ទល់​​នឹងការបង្កហេតុដែលបានរៀបចំដោយពួកបស្ចិមប្រទេស។ ដរាបណាស៊ែប៊ីនៅតែ​ជាកូសូវ៉ូ និង Metohija វានឹងក្លាយទៅជាស៊ែប៊ី និងជារបស់យើង» ។

លោក Rakic ​​ក៏បាននិយាយផងដែរថា ស្ត្រី៣នាក់ ​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ​ នៅ​ក្នុងប្រតិបត្តិការប៉ូលិសរបស់កូសូវ៉ូ។ កន្លែងលាក់ខ្លួនរបស់ពួកគេនៅតែមិនទាន់​ស្គាល់ដឹងនៅ​ឡើយ។ អ្នកនយោបាយបានចង្អុលបង្ហាញថា ការិយាល័យវិបត្តិកំពុងពិនិត្យមើលសកម្មភាព​របស់ Pristina ជានិច្ចដើម្បីឆ្លើយតបនឹងស្ថានភាពនៅ Kosovska Mitrovica ទាន់ពេលវេលា។

នៅព្រឹកថ្ងៃអង្គារកងកម្លាំងពិសេសនៃការមិនទទួលស្គាល់កូសូវ៉ូ បានចូលទៅក្នុង​ទីក្រុង​ភាគខាងជើងនៃកូសូវ៉ូ និងMetohija ពួកខ្មាន់កាំភ្លើងបានបាញ់បណ្តាលឱ្យជនជាតិស៊ែប៊ី​ពីរនាក់​រងរបួសស្រាល។

ប្រធានាធិបតីស៊ែប៊ីលោក អាឡិចសាន់ឌ័រ វុគស៊ីស(Aleksandar Vucic) បាន​និយាយថា កងកម្លាំងពិសេសប៉ូលិសកូសូវ៉ាបានចាប់ខ្លួនមនុស្ស២៣នាក់​ រួមទាំងជនជាតិរុស្ស៊ី​លោក មីឆេល ក្រសសូណូចកូវ (Mikhail Krasnoshchenkov) ដែលជាបុគ្គលិកនៃ​បេសកកម្ម​រដ្ឋបាល​បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកូសូវ៉ូ (UNMIK) ផងដែរ។ នៅថ្ងៃពុធ កាសែត Serbian Vecernje Novosti បានរាយការណ៍ថា មនុស្សជាង ១០០នាក់បានរងគ្រោះដោយសារកណ្តាប់ដៃកងកម្លាំងប៉ូលិសពិសេសរបស់កូសូវ៉ូ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល)