កិច្ចការសំខាន់ៗចំនួនបី នៃគោលនយោបាយពាណិជ្ជកម្ម ក្រៅប្រទេសរបស់ចិនឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់ដែលកំពុងតែកើនឡើង ចិនកំពុងបង្កើនកិច្ច​ខិត​ខំ​ប្រឹងប្រែងដើម្បីរក្សាស្ថិរភាពកំណើនពាណិជ្ជកម្មរបស់ខ្លួន​ ដោយជំរុញនូវការងារសំខាន់ៗ​ចំនួនបី គឺកំណើនស្ថិរភាព ការកែលម្អគុណភាព និងការផ្លាស់ប្តូរខាងគ្រឿងម៉ាស៊ីន។

តាមអត្ថបទចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គោល​នយោ​បាយពាណិជ្ជកម្មរបស់ប្រទេសនៅឆ្នាំនេះ នឹងផ្តល់អាទិភាពឱ្យមាន​ស្ថិរភាព​កំណើន​ពាណិជ្ជ​កម្ម ខណៈពេលដែលការកែលម្អគុណភាពត្រូវបានកំណត់។

ខាងក្រោមនេះជាគោលនយោបាយជាក់លាក់ដែលប្រទេសនេះបានប្តេជ្ញាក្នុងការដាក់ឱ្យដំណើរការ ដើម្បីជំរុញកិច្ចអភិវឌ្ឍពាណិជ្ជកម្ម៖

-ស្ថិរភាពកំណើនៈ តាមក្រសួងបានឱ្យដឹងថា ប្រទេសចិននឹងបង្កើតគោលនយោបាយ​អនុគ្រោះបន្ថែមទៀត ដូចជាការពង្រីកការធានារ៉ាប់រងឥណទាននាំចេញ​ ការលើកកម្ពស់​លទ្ធភាពទទួលបានមូលនិធិការបង្កើនការគាំទ្រឥណទាន និងការបង្កើនការសម្រួលពាណិជ្ជ-​កម្ម។

ប្រទេសចិននឹងបង្កើតបរិយាកាសធុរកិច្ចអន្តរជាតិ ដែលមានមូលដ្ឋានច្បាប់​ ដែល​សម្រួល​ដល់អ្នកជំនួញ លើកទឹកចិត្តដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន នឹងជំរុញ​សហគ្រាស​ពហុសាសន៍ដែលមានការប្រកួតប្រជែងជាអន្តរជាតិ។

វានឹងពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវដែលរួមបញ្ចូលទីផ្សារពាណិជ្ជកម្មជាប្រពៃណី​ ខណៈពេលដែលទាញយក​ទីផ្សារ​ថ្មីៗ។ ក្រសួងបាននិយាយថា ប្រទេសនេះគ្រោងនឹងផ្តោតលើការអភិវឌ្ឍទីផ្សារ​អន្តរជាតិ​ចំនួន៣០ ដោយគ្មានការផ្តល់ព័ត៌មានលម្អិតឡើយ។

-កែលម្អគុណភាពៈ ប្រទេសចិននឹងបង្កើនប្រសិទ្ធភាពនៃការនាំចេញរបស់ខ្លួន ​ដោយ​លើកទឹកចិត្តការនាំចេញផលិតផលដែលមានគុណភាពខ្ពស់គុណភាពខ្ពស់ និងតម្លៃបន្ថែម​ដែលនាំឱ្យការនាំចេញរបស់ខ្លួនកាន់តែមានគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់ ម៉ាកយីហោ និងទីផ្សារ។ ប្រទេសនេះ ក៏កំពុងស្វែងរកការបង្កើនការនាំចូលដោយផ្តោតលើការនាំចូល​ផលិតផល ដែលតម្រូវតាមជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផលិតផលកសិកម្ម និងធនធាន។

-ការផ្លាស់ប្តូរផ្នែកគ្រឿងម៉ាស៊ីនៈ ប្រទេសនេះ​នឹងជំរុញឧស្សាហកម្ម និងគំរូពាណិជ្ជ​កម្មថ្មី​នៅក្នុងវិស័យពាណិជ្ជកម្ម។ ប្រទេសចិន គ្រោងនឹងបង្ហាញនូវតំបន់សាកល្បងចំនួន ៣៥ ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន នឹងបង្កើតគម្រោងសាកល្បងចំនួន ១៤សម្រាប់ការនាំចេញតាមរយៈទីផ្សារលទ្ធកម្មទីផ្សារ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )