ភ្ញៀវទេសចរចិនទៅកាន់ម៉ាឡេស៊ីកើនឡើង ៨,៨ភាគរយក្នុងត្រីមាសទីមួយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ទិន្នន័យផ្លូវការបានបង្ហាញឱ្យឃើញពីថ្ងៃពុធនេះថា ប្រទេសម៉ាឡេស៊ីមានការមកដល់ពួកទេសចររបស់ខ្លួនសរុបទាំងអស់បានកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ទៅដល់៦,៧លាននាក់ក្នុង ត្រីមាសទីមួយនៃឆ្នាំនេះ ដោយប្រាក់ចំណូលទេសចរណ៍បានកើនឡើង១៦,៩ ភាគរយទៅដល់ ២១,៤ ពាន់លានរីងជីត ( ៥,១ពាន់លានដុល្លារ ) ។

តាមក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីឱ្យដឹងថា ទេសចរណ៍ចិននៅតែជាភ្ញៀវកំពូលមួយនៃភ្ញៀវកំពូលសំខាន់បីរបស់ម៉ាឡេស៊ីដែលកើនឡើង៨,៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុនទៅដល់ជាង ៨៤១.៨០០នាក់ ក្នុងត្រីមាសទីមួយ​ ។
ភ្ញៀវសិង្ហបុរី ដែលមាន ៣៩, ២២ភាគរយនៃការមកដល់សរុបទាំងអស់បានធ្លាក់ចុះ ១,៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ មុនមកនៅ២,៦៣លាននាក់ក្នុងត្រីមានទីមួយ ។

តែយ៉ាងណាក៏ដោយការមកដល់របស់ភ្ញៀវឥណ្ឌូណេស៊ី បានលោតឡើងដល់ ១៧,១ ភាគរយទៅដល់ ៩២៤. ៩១៦ នាក់ ។
នៅពេលជាមួយគ្នានោះ ដែរការចំណាយរបស់ទេសចរក្នុងម្នាក់ៗ បានកើនឡើងដល់ ១៣,៨ភាគរយបើប្រៀបនិងឆ្នាំមុនទៅដល់ ៣.២០២ រីងជីត នៅក្នុងត្រីមាសទីមួយ ។

ចំពោះការចំណាយសរុបរបស់ពួកទេសចរនោះ ការចំណាយរបស់ភ្ញៀវសិង្ហបុរី និងចិនបានស្ថិតនៅកំពូលនៃបញ្ជីឈ្មោះដែលមាន ៦,២ពាន់លានរីងជីត និង ៣,៧ ពាន់លានរីងជីតរៀងៗខ្លួន​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )