សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតី ពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ

AKP កណ្តាល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ –

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យវិសាខបូជា​នៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានការយាង និមន្ត និងអញ្ជើញ​ចូលរួម ពីសំណាក់សម្តេច​ព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ មន្ត្រីអ្នកមុខ អ្នកការ មន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទមកពីទីជិត ទីឆ្ងាយ រួមទាំងបណ្តាអង្គទូត នៃប្រទេសកាន់សាសនាព្រះពុទ្ធនានា ប្រចាំកម្ពុជា។

រូបថត៖ ជឹម ណារី