ប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅសង្កាត់ស្លាកែត ក្នុងខេត្តបាត់ដំបង បានទទួលអំណោយកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន

AKP បាត់ដំបង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ — លោក ស៊ូ អារ៉ាហ្វាត អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈចលនាសាសនិក ខ្មែរ-ឥស្លាម ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បាននាំយកអំណោយកញ្ចប់អាហារស្រាយ បួសរ៉ាម៉ាឌន សប្បុរសធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ចំនួន១៥០គ្រួសារ ដែល រស់នៅភូមិភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។          លោក ស៊ូ អារ៉ាហ្វាត បានបញ្ជាក់ថា ក្នុងនាមលោកតំណាងឱ្យអាជ្ញាធរដែនដី  និង តំណាងឱ្យអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ដែលមានឯកឧត្ដមទេសរដ្ឋមន្ត្រីបណ្ឌិត​ អូស្មាន ហាស្សាន់ ជាប្រធាន  ឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខក្នុង ការរស់ នៅរបស់បងប្អូននៅតាមសហគមន៍ខ្មែរ-ឥស្លាមជានិច្ច ជាពិសេសនៅក្នុងឱកាស បួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង គឺឯកឧត្ដមប្រធានបានខិតខំកៀរគរស្វែងរកជំនួយតាម បណ្តាលប្រទេសជាមិត្តដៃគូមួយចំនួន ដើម្បីយកមកចែកជូនបងប្អូន និងធ្វើការអភិវឌ្ឍ សហគមន៍ឥស្លាមយើងឱ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។

ក្នុងឱកាសនេះ លោក និងក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះមូល និធិឌីយ៉ាណេតតួកគី ក៏ដូចជាប្រជាជននៃប្រទេសតួកគីផងដែរ ដែលបានបរិច្ចាគទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនមកជួយប្រជាជនមូស្លិមកម្ពុជាតាមរយៈ ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ សួស សំរិត