ស្ថានទូតរុស្ស៊ី៖ ប្រទេសរុស្ស៊ីនឹងចាត់វិធានការតបវិញ ដើម្បីឆ្លើយតប​ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា  ឆ្នាំ២០១៩ — ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍​មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការតបវិញ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្អែកលើច្បាប់ Magnitsky ។

ស្ថានទូតបាននិយាយថា វិធានការប្រឆាំងរុស្ស៊ីថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបាន​ផ្សារ​ភ្ជាប់ជាមួយនឹងច្បាប់មួយដែលគេហៅថា Magnitsky។ ស្ថានទូតរូបនេះបានបន្ថែមទៀតថា ពួក​គេ​តំណាងឱ្យការប៉ុនប៉ងមួយ ក្នុងការបង្ខំឱ្យមានវិធានការជាឯកតោភាគី​ ដែលប្រឆាំងនឹង​ច្បាប់​អន្តរជាតិ ហើយមិនអាចចាត់ទុកថា ជាមធ្យោបាយស៊ីវិលនៃការទំនាក់ទំនង​រវាងប្រទេស​នានានោះទេ ។ ស្ថានទូតបានបន្ថែមដោយកត់សម្គាល់ថា « វិធានការចម្រុះនឹងត្រូវអនុវត្តន៍តាម »។

ស្ថានទូតបាននិយាយថា នៅពេលយើងឆ្លើយតបគ្នាទៅវិញទៅមកកាលពីពេលពមុន យើងតែងតែសង្កត់ធ្ងន់ថា នេះមិនមែនជាជម្រើសរបស់យើងទេ យើងខិតខំសហការជាមួយ​សហរដ្ឋ​អាមេរិក​ក្នុងរយៈពេលយូរអង្វែង។ យើងត្រៀមខ្លួនសម្រាប់រឿងនេះ​ហើយគិតថា នេះ​គឺជាជម្រើសត្រឹមត្រូវ ។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមប្រតិកម្មរហ័សពិសេស Terek ចេញពីប្រទេសឆេឆេនី (Chechnya) ឆ្លុះបញ្ចាំងពីបំណង​ធ្វើឱ្យស្មុគស្មាញដល់កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម​ ឬការព្រួយបារម្ភពី​សក្តានុពល​​របស់​ក្រុមការងារនេះក្នុងការធ្វើប្រតិបត្តិការនៅតំបន់អាក់ទិក។ ម្យ៉ាងវិញទៀត ការ​សម្រេចចិត្តដែលមិនមានការសម្របសម្រួលបែបនេះ ច្បាស់ជាផ្ទុយនឹងបរិយាកាស​វិជ្ជមាន​នៃកិច្ចចរចារុស្ស៊ី – អាម៉េរិកនាពេលថ្មីៗនេះនៅទីក្រុងសូជី៕

( ប្រភព TASS:បកប្រែដោយលោក មាស សំអុល )