ចិនប្រឆាំងនឹងការធ្វើឱ្យមានលក្ខណទូទៅគំនិត « សន្តិសុខជាតិ »

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា  ឆ្នាំ២០១៩ — អ្នកនាំពាក្យម្នាក់របស់ក្រសួងពាណិជ្ជកម្មបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនប្រឆាំងនឹងការធ្វើឱ្យមានលក្ខណៈជាទូទៅនៃគំនិត « សន្តិសុខជាតិ » ហើយដាច់ខាតនឹងការពារសិទ្ធិស្របច្បាប់របស់សហគ្រាសចិន ។

ការកត់សម្គាល់របស់លោក កាវ ( Gao ) ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាម៉េរិកបានប្រកាស បន្ថែមក្រុមហ៊ុនHuawei និងសាខារបស់ខ្លួនទៅក្នុងបញ្ជីឈ្មោះអង្គភាព នៃការិយាល័យឧស្សាហកម្ម និងសន្តិសុខ ( BIS ) របស់ក្រសួងនេះដោយរឹតបន្តឹងការលក់ឬផ្ទេរបច្ចេកវិទ្យាអាម៉េរិកទៅឱ្យក្រុមហ៊ុន ដែលបានចុះបញ្ជី ។

លោក កាវ បាននិយាយថា ចិនតែងតែតម្រូវឱ្យសហគ្រាសរបស់ខ្លួនអនុវត្តន៍នូវច្បាប់ក្នុងស្រុក ព្រម ទាំងបទបញ្ញាតិ្តស្តីពីការត្រួតត្រាការនាំចេញថ្នាក់ជាតិ, បំពេញនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការត្រួត ត្រានាំចេញ ព្រមទាំងគោរពច្បាប់និងបទបញ្ជារបស់ប្រទេសម្ចាស់ផ្ទះ ។

លោក កាវ បាននិយាយថា យើងប្រឆាំងយ៉ាងខ្លាំងក្លាទណ្ឌកម្មជាឯកតោភាគីណាមួយមកលើអង្គភាពទាំងឡាយរបស់ចិនដោយប្រទេសណាមួយ ដែលផ្អែកលើច្បាប់ក្នុងស្រុកដោយផ្ទាល់ខ្លួនរបស់ខ្លួននឹងចំពោះការធ្វើឱ្យមានលក្ខណៈជាទូទៅនៃគំមនិត « សន្តិសុខជាតិ » ក៏ដូចជាការរំលោភលើវិធានការត្រួតត្រាការនាំចេញ ។

លោក កាវ បានទទូចដល់អាម៉េរិកឱ្យបញ្ឈប់ការអនុវត្តខុសឆ្គងរបស់ខ្លួន ព្រមទាំងបង្កើតស្ថានភាពសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបតិ្តការធម្មតារវាងសហគ្រាសប្រទេសទាំងពីរ ដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាថែមទៀតដល់ចំណងទាក់ទងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ។

លោក កាវ បាននិយាយថា ចិននឹងចាត់វិធានការដែលចាំបាច់ទាំងអស់ ដើម្បីការពារដាច់ខាចសិទ្ធិស្របច្បាប់របស់សហគ្រាសចិន ។ អាម៉េរិកក៏បានចុះហត្ថលេខាផងដែរលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់សហគ្រាសអា​ម៉េរិក មិនឱ្យប្រើប្រាស់គ្រឿងសម្ភារៈទូរគមនាគមន៍ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ខ្លួន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )