IA , FTA រវាងហុងកុង , រដ្ឋសមាជិកអាស៊ាន ៥នឹងចូលជាធរមាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩  — អ្នកនាំពាក្យរដ្ឋាភិបាល រដ្ឋបាលពិសេសហុងកុង ( HKSAR ) របស់ចិនបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ផ្នែកទាំងឡាយដែលទាក់ទងដល់ហុងកុង និងរដ្ឋសមាជិកអាស៊ាន ៥ នៅក្រោមកិច្ចព្រមព្រៀងវិនិយោគ  ( IS ) រវាងហុងកុង និងអាស៊ាន និងចូលជាធរមាន នៅថ្ងៃទី១៧ ខែមិថុនា​ ។

នៅពេលចូលជាធរមានរបស់ IS ដែលបាននិយាយនេះ រដ្ឋសមាជិកអាស៊ានទាំង៥នេះ គឺឡាវ , មីយ៉ាន់ម៉ា , សិង្ហបុរី , ថៃ និងវៀតណាម នឹងផ្តល់ឱ្យសហគ្រាសហុងកុង ដែលធ្វើវិនិយោគ នៅក្នុងតំបន់របស់ខ្លួននូវការប្រព្រឹត្តិដែលត្រឹមត្រូវ , ស្មើភាពគ្នា នៃការធ្វើវិនិយោគរបស់ពួកគេ, ការពាររូបរាងកាយ និងសន្តិសុខ ការធ្វើវិនិយោគរបស់ពួកគេ ព្រមទាំងធានាលើការផ្ទេរដោយសេរីការធ្វើវិនិយោគ និងចំណូលត្រឡប់ទៅវិញរបស់ពួកគេ​ ។

ក្នុងករណីនៃការដកហូត ឬ បាត់បង់ការធ្វើវិនិយោគដោយសារសង្គ្រាម, ជម្លោះប្រដាប់អាវុធ ឬ ព្រឹត្តិការណ៍ដូចគ្នារដ្ឋសមាជិកអាស៊ានទាំង៥ ដែលបាននិយាយខាងលើ ក៏នឹងផ្តល់ឱ្យផងដែរ ការទូទាត់សងដល់សហគ្រាសហុងកុង ដែលធ្វើវិនិយោគក្នុងតំបន់របស់ពួកគេទៅតាមស្តង់ដារ ដែលបានព្រមព្រៀងគ្នាដូចដែលបានបញ្ជាក់ច្បាស់នៅក្រោម IA

នៅពេលជាមួយគ្នានោះដែរ ផ្នែកដែលទាក់ទងដល់ប្រទេសឡាវ និងវៀតណាម នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (  FTA  ) រវាងហុងកុង និងអាស៊ាន នឹងចូលជាធរមាននៅថ្ងៃទី១១​ ខែមិថុនា ។ បន្ថែមទៅនឹងផ្នែកទាំងឡាយ ដែលបានប្រកាសនៅមុននេះ ផ្នែកដែលទាក់ទងដល់ ហុងកុង និង ឡាវ , មីយ៉ាន់ម៉ា, សិង្ហបុរី , ថៃ និងវៀតណាម នៅក្រោម FTA  នឹងចូលជាធរមាននៅថ្ងៃទី១១ ខែមិថុនា​ ។

ហុងកុង និងអាស៊ាន បានចុះហត្ថលេខាលើ FTA  និង IA នៅឯចុងបញ្ចប់ឆ្នាំ ២០១៧ ។ កាលបរិច្ចេទ នៃការចូលជាធរមានសម្រាប់រដ្ឋសមាជិកទាំង ៥ ដែលនៅសេសសល់ គឺប្រទេស ព្រុយណេដារូសាឡឹម , កម្ពុជា , ឥណ្ឌូណេស៊ី , ម៉ាឡេស៊ី និង ហ្វីលីពីន នឹងត្រូវគេប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ ដូចដែលគេបានបញ្ជាក់អះអាង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )