ពួកឧទ្ទាម៥នាក់ស្លាប់,មាន៣នាក់របួសក្នុងការប៉ះទង្គិចគ្នានៅហ្វីលីពីនភាគកណ្តាល

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០១៩ — ស្ត្រីអ្នកនាំពាក្យយោធាម្នាក់បាននិយាយថា ពួកឧទ្ទាមកងទ័ពប្រជាជនថ្មី៥នាក់ស្លាប់ ហើយទាហា   នរដ្ឋាភិបាល៣នាក់របួសក្នុងការប៉ះទង្គិចគ្នាមួយ កាលពីព្រឹកថ្ងៃពុធនេះនៅក្នុងប្រទេសហ្វីលីពីនកណ្តាល ។

វរសេនិយ Robella Roperos  បាននិយាយថា កងទ័ពបានវាយប្រហារពួកយុទ្ធជន ប្រមាណ៣០ នាក់មកពីពួកទ័ពព្រៃ NPA ធ្វេងនិយមនៅក្នុង  Minautok Villagein ទីប្រជាជន Calatrava ក្នុងខេត្ត Negros Occidental នៅប្រហែលម៉ោង៥,៣០នាទីព្រឹកម៉ោងក្នុងស្រុកដែលបង្កឱ្យមានការប្រយុទ្ធគ្នា ដែលមានរយៈ ពេលមួយម៉ោង ។

លោក Roperos បាននិយាយថា ការប្រយុទ្ធគ្នាមានរយៈពេលប្រហែលមួយម៉ោង ដែលបន្ទាប់មកសត្រូវបានរត់ត្របាញ់ជើងទៅកាន់ទិសផ្សេងៗដោយលោកនិយមបន្ថែមថា ទាហាន៣នាក់បានរងរបួសប៉ុន្តែទាហានទាំងអស់នោះ ស្ថិតនៅក្នុងស្ថានភាពល្អទេ ។

លោកស្រីបាននិយាមថា កាលពីថ្ងៃទី១៧ ខែមេសាកងកម្លាំងសន្តិសុខ រដ្ឋាភិបាលក៏បានប៉ះទង្គិចគ្នាផងដែរជាមួយពួកឧទ្ទាម NPA នៅក្នុងទីប្រជុំជនដូចគ្នានេះដែលធ្វើឱ្យពួកឧទ្ទាម NPA ៣នាក់ស្លាប់ ។

គេបានប៉ុនប៉ងធ្វើជាច្រើនលើកចាប់តាំងពីទសវត្សឆ្នាំ ១៩៨០ មក ដើម្បីធ្វើឱ្យមានគតិកាសញ្ញាសន្តិភាពមួយរវាងរដ្ឋាភិបាល និងពួកឧទ្ទាម NPA ប៉ុន្តែត្រូវបរាជ័យ ។

រដ្ឋការបច្ចុប្បន្នដែលដឹកនាំដោយប្រធានាធិបតីលោក  Rodrigo Duterte ក៏បានធ្វើការប៉ុប៉ងមួយផង ដែរ ក៏ប៉ុន្តែត្រូវបរាជ័យទៀត ។ កិច្ចចរចាសន្តិភាពថ្មីរវាងរដ្ឋាភិបាលនិងពួក NPA ត្រូវបានគេផ្អាកក្នុងឆ្នាំ ២០១៧ ។

ពួកឧទ្ទាមឆ្វេងនិយមនេះ បានធ្វើឱ្យពួកយុទ្ធជន និងពួកជនស៊ីវិលប្រហែល៤០.០០០ នាក់ស្លាប់។ ការបះបោរនេះ ក៏បានធ្វើឱ្យខូចដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ ជាពិសេសនៅក្នុងទីជនបទ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )