មន្ទីរសុខាភិបាលខេត្តស្ទឺងត្រែងពង្រឹងសេវាសុខាភិបាលបន្ថែមនៅតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំយន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យប្រុង ប្រយ័ត្នចំពោះជម្ងឺឆ្លង​ក្នុងរដូវភ្លៀងធ្លាក់ ជាពិសេសត្រូវដេកក្នុងមុងជ្រលក់ថ្នាំដើម្បីការពារកុំឱ្យមូសខាំវា កើត ជម្ងឺគ្រុនចាញ់ឬក្រុនឈាម។

ក្នុងសិក្ខាសាលាស្តីពីការតាមដានឆ្លើយតបនិងជម្ងឺឆ្លងនិងជម្ងឺគ្រុនចាញ់ រៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្ត លោកទន វុទ្ធី អនុប្រធានមន្ទីរទទួលបន្ទុកការងារប្រយុទ្ធនិងជម្ងឺឆ្លងបានបញ្ជាក់ថា៖មន្ទីរឈានទៅ ពង្រឹងសេវាសុខាភិបាលតាម មូលដ្ឋាន ភូមិ ឃុំ បន្ថែមក្នុងរដូវភ្លៀងធ្លាក់នេះដើម្បីបង្ការកុំឲ្យកើតមានជម្ងឺឆ្លងតាមរយៈធ្វើការអប់រំនិងបង្ហាត់បង្រៀនប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ ឲ្យចេះកិច្ចការងារបង្ការ។ លោកអនុប្រធានបញ្ជាក់ថា៖កិច្ចការងារបង្ការនេះយើងឱ្យ មន្ត្រីមណ្ឌលសុខភាពបន្ថែមទៅលើការអប់រំតាមគ្រួសារប្រជាពលរដ្ឋ ចៀសវាងបរិភោគ ចំណីអាហារគ្មាន អនាម័យឬយកជ្រូក មាន់ឈឺ ទៅធ្វើម្ហូបអាហារ ដើម្បីយើងបង្ការជម្ងឺឆ្លងផងនិងបង្កើនការធ្វើ អនាម័យ ក្នុងការរស់នៅ ផង។
សម្លេង៖ នៅក្នុងវគ្គបណ្តុះបណ្តាលដ៍មានសារសំខាន់នេះគឺផ្តោតទៅលើចែករំលែកព័ត៌មានដើម្បី ឱ្យមន្ត្រីក្រោមឱវាទ យកទៅអនុវត្តពីព្រោះនៅក្នុងមណ្ឌលសុខភាពយើង មានរចនាសម្ព័ន្ធ មន្ត្រីតាម ដានជម្ងឺឆ្លងនៅគ្រប់មណ្ឌលសុខភាពដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទាក់ទងអំពីបញ្ហានៃការផ្ទុះឡើងជម្ងឺនៅតាមសហគមន៍។
លោកឃន រតនៈ មន្ត្រីមណ្ឌលសុខភាពស្ទឹងត្រែងបានបញ្ជាក់ថា៖ករណីនេះដោយសារប្រជាពល រដ្ឋយើងរស់នៅភូមិតំបន់ជនបទមួយចំនួន ដូចជាជនជាតិដើមភាគតិចមានព្នង គួយ ស្ទៀង កាវែត ខិ ជាដើមពួកគាត់ភាគច្រើននៅ បន្ទោបង់ មានលក្ខណៈពាសវាលពាសកាល ខ្លះទៀត ដេកមិន បាន ដាក់មុង។លោកបន្តថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមគ្រូពេទ្យតែងតែពន្យល់គាត់ឱ្យផ្លាស់ប្តូរទំលាប់រស់នៅនិងយល់ដឹងពីមុខសញ្ញានៃការកើតជម្ងឺផ្សេងៗ។
សម្លេង៖អញ្ចឹងឱ្យគាត់យល់ដឹងពីរោគសញ្ញាដែលគាត់កើត វាមិនមែនជម្ងឺដោយសារ អ្នកតា ជាន់ ឬអរូបបិយ៍ជម្ងឺចាញ់ទឹកចាញ់ដីអញ្ចឹងទេ គឺអប់រំឱ្យគាត់យល់ពីបញ្ហាសុខភាព អញ្ចឹងបានសេចក្តីថាគ្រុន ចាញ់មកពីមូសដែកគោលញីខាំមិនមែនគ្រុនចាញ់ដោយសាចាញ់ទឹកចាញ់ដីនោះទេ រាករុះបានន័យថា យើងហូបចំណីអាហារអត់ល្អបានន័យថាចំណីអាហារក៍ខ្វក់ ទើបបានវារាករុះ។
លោកស្រីកោះ វីល័យ មន្ត្រីំណ្ឌល់សុខាភាពសង្កាត់សាមគ្គី បានអះអាងថា៖ការណីនេះ ចាប់តាំងពី ឆ្នាំ២០១៣មកមន្ទីរសុខាភិបាលទទួល បានគម្រោងមហាអនុតំបន់មេគង្គរៀបចំឲ្យមានអ្នកស្ម័គ្រចិត្តភូមិ ជួយប្រជាពលរដ្ឋចេះថែទាំសុខភាព ខ្លួនឯងកាត់បន្ថយជំនឿអរូបីយ៏បានច្រើនហើយបច្ចុប្បន្ន នៅពេល ឈឺស្កាត់ពួកគាត់មករកសេវាសុខភាព បាន ត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងបង្កើតបានភូមិសុខភាពគំរូ ២៤ភូមិមានអ្នកស្ម័គ្រចិត្ត៤៨នាក់ មានមណ្ឌលសុខភាពចំនួន១៤ និងមន្ត្រីសរុបជិត២០០នាក់និង មន្ត្រីក្រុមឆ្លើយតប ចំនូន២៨នាក់ ដែលកំពុង បំរើសេវាផ្នែកសុខាភិបាលនៅតាមមូលដ្ឋាន៕